រៀនហ្រ្វី មានប្រា.ក់ខែ ! វិទ្យាស្ថានបច្ចេកទេសតេជោសែន រើ.សសិស្សចូលរៀនជំនាញ៧នេះ ឥតប.ង់ថ្លៃ
Ping Chou EngMAY 2 20244.9 K views

យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តកំពត កំពុងបើកវគ្គសិក្សាថ្មី ជ្រើសរើសសិស្សឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន​មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ លើមុខជំនាញចំនួន៧ ដោយពុំចាំបាច់បង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថមប្រចាំខែ ចំនួន២៧ម៉ឺនរៀល។

ចំពោះមុខជំនាញវិជ្ជាជីវៈ ដែលវិទ្យសា្ថននឹងធ្វើការបណ្តុះបណ្តាល​ ដល់យុវជនមានដូចជា៖

១. ការងារកំបោរ

២. ការដំឡើងបណ្តេញអគ្គិសនី ក្នុងអគារ

៣. ការថែទាំនិងជួសជុលរថយន្ត

៤. ការថែទាំនិងជួសជុលអគ្គិសនីរថយន្ត

៥. ការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត

៦. សេវាកម្មកុំព្យូទ័រ

៧.​ ការ​កៃច្នៃបន្លែនិងផ្លែ ឈើ

ទន្ទឹមនឹងនេះអត្ថប្រយោជន៍ក្រោយសិក្សាសិស្សនឹងទទួលបានជំនាញមួយពិតប្រាកដ ការងារដែលមានទីផ្សារសមរម្យ និងប្រាក់ចំណូលទៀតទាត់ ជាមួយសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សាផងដែរ។

ដោយឡែកសម្រាប់ការចុះឈ្មោះចូលរៀន សិស្សអាចធ្វើការចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ តាមរយៈប្រព័ន្ធអនឡាញ www.tvet.gov.kh ដែលមានវេនសិក្សាចំនួន៣ ព្រឹក ល្ងាចនិងយប់។

ក្នុងនោះសម្រាប់ ថ្ងៃចន្ទ-សុក្រ វេនសិក្សាព្រឹកនិងល្ងាច ដោយសិក្សា៨ម៉ោង ក្នុង១ថ្ងៃ ដែលមានរយៈពេល៤ខែក្នុងមួយវគ្គ។ សម្រាប់វេនពេលយប់ ចន្ទ-សុក្រ នឹងសិក្សារយៈពេល៤ម៉ោងក្នុងមួយថ្ងៃ រយៈពេល៨ខែក្នុងមួយវគ្គ ដោយចូលរៀននៅម៉ោង៥:៣០នាទីរសៀល ដល់ម៉ោង៨:៣០នាទីយប់។ ចំពោះវេនសិក្សាថ្ងៃសៅរ៍-អាទិត្យ សម្រាប់ម៉ោងព្រឹក-ល្ងាច សិស្សត្រូវសិក្សារយៈពេល៨ម៉ោងក្នុងមួយថ្ងៃ មានរយៈពេលសិក្សា១០ខែក្នុងមួយវគ្គ​។

គួរជម្រាបថាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋតែមួយគត់​ នៅក្នុងខេត្តកំពត មានអាសយដ្ឋាននៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដែលមានលេខទូរស័ព្ទទំនាក់ទំនង ០១២ ២៨ ៩៩ ៩២/ ០១២​ ៩៩ ០៨​ ៩៨/ ០៩៧ ៣៣៣ ៧១​​​ ៩១/ ០១០​ ៣៧ ៤៤ ​៣៦៕

439839748 836299895190102 7856191976428386574 N

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia