តម្លៃហ៊ុនខ្ទង់២ពា.ន់រៀល អ្នកឧកញ៉ា គួច ម៉េងលី នឹងចែកភាគលាភ៧ភាគរ.យដល់អ្នកទិញហ៊ុនសាលារបស់អ្នកឧកញ៉ានៅក្នុងខែនេះ
Toeuy HongMAY 1 20241.9 K views

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីបានរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ លើកទី១ ក្រោមអធិបតីភាពក្រុមប្រឹក្សាភិបាលដែលមាន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ម៉េងលី ជេ. គួច អេឌ្យូខេសិន។

K3

ថ្លែងនៅក្នុងកម្មវិធីកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើកទី១ នៅថ្ងៃម្សិលមិញនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីបានមានប្រសាសន៍ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានប្ដេជ្ញាចិត្តធានាជូនការផ្ដល់ភាគលាភយ៉ាងតិច៦%ក្នុងមួយឆ្នាំ រយៈពេល២ឆ្នាំ។

K5

អ្នកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានសម្រេច និងស្នើទៅកាន់ភាគហ៊ុនិក ដើម្បីអនុម័តលើការបែងចែកភាគលាភនៃប្រាក់ចំណេញឆ្នាំ២០២៣ ទៅកាន់ភាគហ៊ុនិកជាសាធារណជន ដែលភាគលាភត្រូវបែងចែកជាសាច់ប្រាក់ និងផ្ទេរទឹកប្រាក់ដែលនៅសល់ចូលក្នុងប្រាក់ចំណេញដើម្បីរក្សាទុក។

K4

អ្វីដែលកាន់តែពិសេសនោះនៅក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី១កាលម្សិលមិញនេះ អ្នកឧកញ៉ា គួច ម៉េងលីបានថ្លែងប្រាប់ម្ចាស់ភាគហ៊ុនិកនិងភ្ញៀវកិត្តយសទាំងអស់ឲ្យបានជ្រាប់ថាភាគហ៊ុនិកស្ថាបនិកនឹងមិនទទួលយកភាគលាភនេះទេ ដោយផ្អែកលើកិច្ចព្រមព្រៀងភាគហ៊ុនិកនិងសំណើរបស់ក្រុមប្រឹក្សាភិបាល ដើម្បីរក្សាភាគលាភសម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន។ ចំណែកភាគហ៊ុនិកសាធារណៈដែលវិនិយោគទិញហ៊ុនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិននៅលើផ្សារហ៊ុន នឹងទទួលបានភាគលាភ ៧% នៃតម្លៃភាគហ៊ុន២,០៨០រៀល (១% លើសពីចំនួនដែលបានសន្យាមុនពេលក្រុមហ៊ុនចូល IPO)។

K2

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣ ចំណូលរបស់ក្រុមហ៊ុន​ ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានកើនឡើងគួរឱ្យកត់សម្គាល់ចំនួន៤៥.៧៧០.៤១៥ពាន់រៀល ពី១០៣.៨៣៥.៦០២ពាន់រៀលដល់១៤៩.៦០៦.០១៧​ពាន់រៀល ដែលស្មើនឹងអត្រាកំណើន៤៤%។ ប្រាក់ចំណេញដុលរបស់យើងបានកើនឡើងយ៉ាងខ្លាំងចំនួន២៩.៦០៨.៥០០ពាន់រៀល ពីចំនួន៦៦.២៧៩.៦៤០ពាន់រៀលទៅចំនួន៩៥.៨៨៨.១៤០ពាន់រៀល ដែលស្មើនឹង៤៥%។ ប្រាក់ចំណេញសុទ្ធរបស់យើងក៏បានកើនឡើងចំនួន៩.៦៣៨.០៦០ពាន់រៀលដែរ ដែលស្មើនឹងអត្រាកំណើន១០២% ពីចំនួន៩.៤៤២.៦៣៥ពាន់រៀលមកចំនួន១៩.០៨០.៦៩៥ពាន់រៀល។

K1

ការវិនិយោគទិញហ៊ុនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីគឺជាការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ហើយបងប្អូនប្រជាជនខ្មែរទូទៅសុទ្ធអាចទិញហ៊ុនរបស់អ្នកឧកញ៉ាតាមរយៈទិញហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិននៅលើផ្សារមូលបត្រកម្ពុជា ដែលជាផ្សារភាគហ៊ុនរបស់កម្ពុជា

យ៉ាងមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា ហើយបងប្អូនក៏មិនដឹងដថាវិនិយោគលើផ្សារហ៊ុនចាប់ផ្ដើមពីផ្លូវណា។ ដូច្នេះចង់ចេះវិនិយោគលើផ្សារហ៊ុនដើម្បីមានឱកាសទិញហ៊ុន អ្នកឧកញ៉ា គួចម៉េងលីនិងភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើនទៀតអាចចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia