គ្រួសារលតឆា នំគូឆាយដ៏មានប្រជាប្រិយភាពមួយក្នុងក្រុងសៀមរាប បានបើកសាខាថ្មីនៅពយច្រមុះជ្រូកស្ទឹងមានជ័យកាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ ថ្មីៗនេះ ផេក៖ គ្រួសារលតឆា នំគូឆាយ ស្ទឹងមានជ័យ - Kruosa Lotchha Nom Kouchhay។ ដើរលើវិស័យម្ហូបអាហារប្រមាណ៣៦ឆ្នាំ គ្រួសារលតឆា នំគូឆាយ បានផ្ដោតសំខាន់បំផុតលើរសជាតិនិងសុវត្ថិភាពចំណីអាហាររបស់អតិថិជន។
ក្រោយមានសន្ទុះនៃការចាប់អារម្មណ៍រសជាតិ ពីសំណាក់អ្នកទទួលទានកាន់តែច្រើនឡើងៗ និងបណ្ដាអថិតិជនដែលមកពីភ្នំពេញទទូចឱ្យបើកសាខាបន្ថែមទៀតក្នុងក្រុងភ្នំពេញ។ លោកពិន ពណ្ណរាយ ទាយាទអ្នកស្នងតំណែងកេរ្តិ៍មរតកនៃគ្រួសារលតឆា នំគូឆាយ បានសម្រេចបើកសម្ពោធសាខាថ្មី នៅផ្លូវ២១៧ ពយច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខធនាគារតៃវ៉ាន់ ដំណើរការពីម៉ោង៩ព្រឹកដល់៩យប់។ លោក ពិន ពណ្ណរាយ សង្កត់ធ្ងន់ថា៖ «យើងបានច្នៃលតឆា និងនំគូឆាយពីលតឆាធម្មតាទៅជាមានការវេចខ្ចប់ស្អាតបាត មានគុណភាព អនាម័យ ហើយពេលអនាគត នឹងអាចនាំចេញទៅក្រៅប្រទេសទៀតផង»។
អ្វីដែលកាន់តែពិសេស ទឹកត្រីសម្រាប់ញាំជាមួយលតនិងនំគូឆាយ គឺពិតជាមានរសជាតិប្លែកតាមរូបមន្តប្រចាំត្រកូល ចាប់ចិត្តចាប់ផ្លើម ឆ្ងាញ់ប្លែកដែលផលិតចេញពីស្ដរត្នោតសុទ្ធៗនៃសមាគមន៍ផ្គត់ផ្គង់ស្ករត្នោតពីស្រុកបន្ទាយស្រីនិងសហគមន៍ស្លឹកគូឆាយពីស្រុកប្រាសាទបាគងខេត្តសៀមរាប។ លតនិងនំគូឆាយ ឆ្ងុយឆ្ងាញ់បូកផ្សំនិងតម្លៃសមរម្យបំផុតនោះលោក ពណ្ណរាយ រំលឹកថា ជារើយៗលតឆានិងនំគូឆាយ របស់លោកតែងតែទទួលបានភ្ញៀវជាតិ និងភ្ញៀវបរទេស ដែលទៅកំសាន្តនៅខេត្តសៀមរាប បានកោតសរសើរពីស្នាដៃនិងរសជាតិ ប្រចាំតំបន់មួយនេះយ៉ាងច្រើនផងដែរនៅក្នុង Google review និងនៅហាងផ្ទាល់។
សូមបញ្ជាក់ផងដែរថា គ្រួសារលតឆា នំគូឆាយ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៧ គិតរហូតមកដល់បច្ចុប្បន្ននេះ បានពង្រីកខ្លួនចំនួន៦សាខាហើយរយៈកាល៣៦ឆ្នាំ។ សាខាធំៗ៤កន្លែងក្នុងខេត្តសៀមរាប និងពីរសាខាទៀតនៅរាជធានីភ្នំពេញ។ លើសពីនេះ គ្រួសារលតឆា នំគូឆាយ មានគម្រោងនាំយកយីហោខ្មែរមួយនេះចូលទីផ្សារអន្តរជាតិផងដែរនាថ្ងៃអនាគត។
ទីតាំងសាខាភ្នំពេញ៖
១.សាខា ពយច្រមុះជ្រូក ស្ទឹងមានជ័យ លើផ្លូវលេខ 217 ទល់មុខធនាគាតៃវ៉ាន់ បើកពីម៉ោង ៩ព្រឹក ដល់៩យប់ 092 233 556 093 233 556 https://maps.app.goo.gl/yXgWY8iqCv68Zfj68?g_st=ic
២.សាខាភ្នំពេញ បុរីពិភពថ្មី ផ្សារឈូកមាស ផ្លូវA ផ្ទះលេខ84 បើកពីម៉ោង ១០ព្រឹក ដល់ ៧យប់ 077 528 882 085 805 838 https://goo.gl/maps/7bG7ow8WgETinzqXA