ដំណឹងល្អ! ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែងជិត ២ ពាន់ម៉ែត្រ នឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣
Bunthoeun KoemDECEMBER 4 20229.8 K views

ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែងសរុប ១៧៦១ ម៉ែត្រ មានទីតាំងស្ថិតនៅក្នុងខេត្ដក្រចេះ នឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុននេះហើយ ក្រោយទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

យោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រៅពីការសាងសង់ស្ពាននេះ ក៏មានការសាងសង់ផ្លូវថ្មីពីចំណុចផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B ដែលតភ្ជាប់រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះផងដែរ។

317576947 454495706861429 3286551932920236846 N

តាមការបញ្ជាក់ពីក្រសួងសាធារណការ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជាមួយគ្នានេះដែរ បើតាមប្រសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” បានឲ្យដឹងថា ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្នុងខេត្ដក្រចេះនេះ នឹងបើកការដ្ឋាននៅឆ្នាំ២០២៣ ខាងមុខ។

សូមជម្រាប់ផងដែរថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ នឹងចំណាយថវិកាសរុប ១១១,៩៨លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕

អត្ថបទ៖ កឹម ប៊ុនធឿន

ក្រចេះ

ក្រសួងប្រកាសបើកឲ្យធ្វើដំណើរលើស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ចំនួន ៣ ថ្ងៃ
Bunthoeun KoemAUGUST 19 2025172 views

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យសិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង៖២៨ សីហា ២០២៥ លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ក្មួយៗបេក្ខជនប្រឡង។

536280040 1083117377332589 7397133339465485657 N

យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ សម្រាប់កាលបរិច្ឆេទកំណត់សម្រាប់ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនេះមានដូចខាងក្រោម៖

១-ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ១៣:០០ ដល់ម៉ោង១៧:០០ល្ងាច

២- ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ :- បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៧:០០ ដល់ម៉ោង ១៨:៣០ ល្ងាច

៣-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ : - បើកម៉ោង ០៥:៣០ ដល់ម៉ោង០៨:០០ ព្រឹក និងបើកម៉ោង ១៦:៣០ ដល់ម៉ោង ១៧:៣០ ល្ងាច។

តាមការបញ្ជាក់បន្ថែមពីក្រសួង ការបើកចរាចរណ៍ពិសេសសម្រាប់សិស្សានិសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នេះ អនុញ្ញាតសម្រាប់តែយានធុនស្រាលប៉ុណ្ណោះ(ម៉ូតូ កង់ និងថ្មើជើង)៕

536275736 1083117537332573 1769339590328221305 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia