រីស៊តកោះសង្សារកម្ពុជា ជាប់បញ្ជីមាស ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក
Ping Chou EngJANUARY 26 2024429 views

សណ្ឋាគារ និងរីស៊តកោះសង្សារ (Song Saa Private Island )របស់កម្ពុជាបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីដ៏ល្បីរបស់សហរដ្ឋអាមេរិក។​ 

 

កោះសង្សារស្ថិតនៅក្នុងប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា មានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។​  កោះ​នេះស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន កោះ, ឆ្នេរសមុទ្យ និងកន្លែងស្នាក់នៅ។

 

សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកោះ​សង្សារដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ជិះទូក, គយគន់ថ្ងៃលិច, ហាត់យ៉ូហ្គាឬធ្វើសមាធិ, ដើរមើលផ្កាថ្ម, ស្ប៉ាឬម៉ាស្សា និងចំណុចផ្សេងៗទៀត។កោះ​សង្សារ​ ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ថា​ជា​កោះ​ម៉ាល់ឌីវទី២​ ដែល​​លេច​រូប​រាង​ឡើង​នៅ​លើ​ទឹក​ដី​ខេត្ត ព្រះសីហនុ៕

 

421698114 360238966808611 854775460823656234 N

 

 

អត្ថបទ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia