រាជរដ្ឋាភិបាលសម្រេចយកកោះចំនួន ៧ បង្កើតជាឧទ្យានជាតិថ្មីមានទំហំសរុបជាង ៥ ម៉ឺនហិកតា
Bunthoeun KoemAUGUST 17 20233.1 K views

រាជរដ្ឋាភិបាលសម្រេចយកកោះចំនួន ៧ រួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញដែលមានទីតាំងស្ថិតនៅខេត្ដកោះកុង និងខេត្ដព្រះសីហនុ បង្កើតជាឧទ្យានជាតិសមុទ្រកោះរ៉ុង។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចេញកាលពីពេលថ្មីៗនេះ។

 

តាមការបញ្ជាក់នៅក្នុងអនុក្រឹត្យ ឧទ្យានជាតិសមុទ្រថ្មីនេះ មានទំហំសរុប ៥២ ៤៤៨ ហិកតា ដោយក្នុងនោះផ្ទៃដីមានចំនួន ៥ ៣១១ ហិកតា និងផ្ទៃទឹកសមុទ្រទំហំ ៤៧ ១៣៧ ហិកតា។ ក្នុងនោះសម្រាប់ការបង្កើតតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ មិនបញ្ចូលដីកម្មសិទ្ធឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈឡើយ។

 

សម្រាប់គោលបំណងនៃការបង្កើតឧទ្យានជាតិសមុទ្រនេះមានដូចជា៖

 

  • ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះលើកោះ និងបរិវេណសមុទ្រជុំវិញ

 

  • ផ្ដល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្ដរភាព

 

  • រក្សាសំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះធម្មមហន្ដរាយធម្មជាតិ

 

  • លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការចូលរួមដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕

368294868 263908096441699 5363156976768106686 N

368209797 263908093108366 2271042835495224380 N

368232173 263908099775032 1372180128848898363 N

368226809 263908083108367 1239749776727880410 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia