គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចជិតរួចរាល់ហើយ ខណៈគម្រោងស្ពាននេះ នឹងរួចរាល់ក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើតម្រូវការរបស់ប្រជាជនរាប់ពាន់នាក់ ដែលធ្វើដំណើរឆ្លងកាត់ខណ្ឌចំការមន និងច្បារអំពៅ។
យោងតាមការចុះផ្សាយតាមរយៈPage Facebook ផ្លូវការរបស់ OCIC កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះបាន ឲ្យដឹងថា “ ការសាងសង់ស្ពានកោះពេជ្រ-កោះនរា នឹងរួចរាល់ក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើតម្រូវការរបស់ប្រជាជនរាប់ពាន់នាក់ ដែលធ្វើដំណើរឆ្លងកាត់ខណ្ឌចំការមន និងច្បារអំពៅ។ ការភ្ជាប់សហគមន៍ បង្កើតតម្លៃរួមតាមរយៈហេដ្ឋារចនាសម្ព័ន្ធសាធារណៈ”។
សូមជម្រាបផងដែរថា ស្ពានខ្សែកាបថ្មីនេះត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣នេះ ។ ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕