ត្រឹមវ័យ៣៩ឆ្នាំ បុរសម្នាក់នេះ អាចក្លាយជា CEO ដែលមានប្រាក់ខែលើសលោក Tim Cook ទៅទៀត
Ping Chou EngJULY 14 20232 K views

យោងតាមប្រភពពី Yahoo Finance ចុះផ្សាយថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថានាយកប្រតិបត្តិដែលមានប្រាក់បៀវត្សន៍ ខ្ពស់គឺលោក Tim Cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple  ដែលមានចំនួនសរុប ៩៩លានដុល្លារកាលពីឆ្នាំ២០២២កន្លងទៅ។

ប៉ុន្តែបុរសជនជាតិហ្វីលីពីន-អាមេរិកគឺលោក Kiwi Camara អាចក្លាយជា CEO ដែលមានប្រាក់បៀវត្សន៍១១០លានដុល្លារ ក្នុងវ័យ៣៩ឆ្នាំ។

ក្នុងចំណោមនាយកប្រតិបត្តិចំនួន១០រូបនៅអាមេរិកប៉ុណ្ណោះដែលធ្លាប់មានបទពិសោធន៍ទទួលបានប្រាក់បៀវត្សន៍លើសពី១០០លានដុល្លារ។ ឥឡូវនេះលោក Kiwi Camara​ ជា CEO មានវ័យក្មេងបំផុតត្រឹម៣៩ឆ្នាំ អាចក្លាយជានាយកក្រុមហ៊ុនបច្ចេកវិទ្យានៃក្រុមហ៊ុន CS Disco ដែលមានប្រាក់ខែគោល៥០ម៉ឺនដុល្លារ ចំណែកភាគហ៊ុន ជិត១០០លានដុល្លារផ្សេងទៀត។

Camara បានកើតនៅប្រទេសហ្វីលីពីន ហើយបានផ្លាស់ទៅរស់នៅអាមេរិកពេលនៅជាកុមារ ហើយលោក ក៏បានក្លាយគឺជាសិស្សវ័យក្មេងបំផុតដែលបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ពីសកលវិទ្យាល័យ Harvard ក្នុងអាយុ១៩ឆ្នាំ ដែលជារឿងមិនធ្លាប់មាននោះទេនៅ Harvard នាឆ្នាំ២០០៤។

ចំពោះក្រុមហ៊ុន CS Disco ដែលលោក Camara កំពុងកាន់កាប់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ កំពុងផ្តល់ជូននូវសេវាកម្មផ្នែកច្បាប់បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត និង i-Could ដល់ក្រុមមេធាវីផ្នែកផ្លូវច្បាប់ផ្សេងៗក្នុងវិស័យបច្ចេកវិទ្យា។

គួរជម្រាបផងដែរថាលោក Tim Cook នា​យកប្រតិបត្តិវ័យ ៦១ឆ្នាំរូបនេះមានទ្រព្យសម្បត្តិប្រមាណ​ ២ពាន់លានដុល្លារ​ ជាមួយនឹងប្រាក់ខែចំនួន៣លានដុល្លារ​ ក្នុងនោះបូករួមជាមួយកញ្ចប់ចំណាយផ្សេងៗ ដែលក្រុមហ៊ុន Apple បានផ្តល់ឱ្យលោក រួមមានការធានាសុវត្ថិភាព​ ការហោះហើរជាលក្ខណៈឯកជន​ ប្រាក់សម្រាប់ចូលនិវត្តន៍ ប្រាក់សម្រាប់ថ្ងៃសម្រាកដែលលោកមិនបានប្រើប្រាស់ និងការធានារ៉ាប់រងអាយុជីវិត ដែលសរុបជាសាច់ប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia