អចលនទ្រព្យចាប់ផ្ដើមងើបឡើងវិញឬយ៉ាងណា? ខណៈដើម២០២៥ បុរីធំៗប្រកាសបើកគម្រោងថ្មីរបស់ខ្លួន
Bunthoeun KoemFEBRUARY 21 2025762 views

ដូចប្រិយមិត្ដបានដឹងរួចមកហើយថា បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានការជាប់គាំងខ្លាំង ដោយក្នុងនោះសកម្មភាពទិញ-លក់ និងការសាងសង់ គឺមានភាពស្ងប់ស្ងាត់តែម្ដង បើធៀបនឹងឆ្នាំ២០១៩ចុះក្រោម។ យ៉ាងណាក្រោយពីភាពស្ងប់ស្ងាត់រយៈពេលជាច្រើនឆ្នាំ អ្វីដែលគួរឲ្យកត់សម្គាល់នៅដើមឆ្នាំ២០២៥ នេះ ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនបានចាប់ផ្ដើមបើកការដ្ឋានសាងសង់គម្រោងថ្មីៗរបស់ខ្លួនជាហូរហែរ។ ដូច្នេះតើសកម្មភាពទាំងនេះ ជាសញ្ញានៃការងើបឡើងវិញនៃវិស័យអចលនទ្រព្យឬយ៉ាងណា?

 

475764028 1159316496196094 7098834088031972116 N

 

តាមការលើកឡើងពីឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាប្រធានក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងបុរី វិមាន សំណាង បានប្រាប់ Business Cambodia ថ្មីៗនេះថា ឆ្នាំ២០២៥ គឺជាឆ្នាំចុងក្រោយនៃវិបត្ដិ ព្រោះអ្វីដែលត្រូវធ្លាក់ គឺបានធ្លាក់ចុះរួចអស់ទៅហើយ អ៊ីចឹង ២០២៥ គឺជាពេលដែលអ្នកអភិវឌ្ឍន៍ចាប់ផ្ដើមគម្រោងរបស់ខ្លួន។ ហើយវាជាសញ្ញានៃការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ព្រោះដើមឆ្នាំថ្មីនេះក្រុមហ៊ុនអភិវឌ្ឍន៍ធំៗដូចជា៖ បុរី ប៉េង ហួត ជីប ម៉ុង វិមានភ្នំពេញ និងបុរីពិភពថ្មី ចាប់ផ្ដើមបើកសាងសង់គម្រោងថ្មី ហើយសូម្បីតែបុរី វិមាន សំណាង រូបលោកក៏ត្រៀមចេញគម្រោងក្នុងឆ្នាំនេះដែរ។

 

476799363 601516842659873 6987647269814729633 N

 

លោកឧកញ៉ាបញ្ជាក់ថា ចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកមក អត្រាប្រាក់បញ្ញើក្នុងធនាគារបានធ្លាក់ចុះ តម្លៃមាសមានលំនឹង ពេលហ្នឹងចរន្ដលុយដើរ អ៊ីចឹងសកម្មភាពទិញលក់ចាប់ផ្ដើមមាន នាំឲ្យសកម្មភាពអចលនទ្រព្យកម្រើកឡើងវិញ។ ជាក់ស្ដែង លំនៅឋាននៅក្នុងគម្រោងបុរី វិមាន សំណាង នាដើមឆ្នាំនេះ ក៏ចាប់ផ្ដើមលក់បានវិញដែរ។

 

យ៉ាងណាលោកឧកញ៉ាបណ្ឌិតបានសង្កត់ធ្ងន់ថា ត្បិតឆ្នាំ ២០២៥ មានសកម្មភាពឡើងវិញប៉ុន្ដែយើងត្រូវទទួលស្គាល់ថាមិនអាចឡើងល្អដូចឆ្នាំ២០១៩ ដែលជាឆ្នាំកំពូលនៃវិស័យអចលនទ្រព្យនៅកម្ពុជាឡើយ។ លោកបានលើកឧទាហរណ៍ថា «យើងនៅជាន់ទី១០ ពេលយើងចុះមកជាន់ទី១ យើងមិនអាចឡើងទៅដល់ជាន់ទី១០ វិញភ្លាមបានទេ វាត្រូវការពេលវេលា ប៉ុន្ដែយ៉ាងណាគឺមិនអាចចុះក្រោយហ្នឹងទៀតនោះឡើយ»។

 

453588927 466903796121179 5024043177237745964 N

 

«នៅឆ្នាំ២០២៥ ខ្ញុំមានគម្រោងធ្វើការងារធំច្រើនដែរ ព្រោះបួនប្រាំឆ្នាំនេះយើងសំងំប៉ុន្ដែមិនមែនដកដង្ហើមចោលទេ គឺរៀបចំយុទ្ធសាស្ដ្រ រៀបចំដី រៀបចំគូសប្លង់ រៀបចំក្រុមលក់ ហើយយើងសិក្សាថាបញ្ចេញស្អីគេដែលអាចលក់បាន។ ព្រោះអីការសាងសង់គឺស្រួលទេ សំខាន់សង់អីដែលលក់បាន»។ នេះជាការបញ្ជាក់បន្ថែមពីឧកញ៉ាបណ្ឌិត គីម ហ៊ាង

 

សម្រាប់លោកអ្នកកំពុងស្វែងរកលំនៅឋានល្អប្រណិត ឬសេវាកម្ម ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យ អាចធ្វើការទាក់ទៅកាន់ Borey Vimean Samnang និង Khmer Real Estate Co.,Ltd បាន៕

 

Photo 2025 02 21 12 34 19

476238426 1184505049938763 5610052832987375946 N

476439962 1184505096605425 8201533607457618360 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia