ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩ និងសង្គ្រា.មរុស្ស៊ីអ៊ុយក្រែនចូលមក វិបត្តិជាច្រើនបានកើតមានឡើងផ្ទួនៗ ដែលធ្វើឱ្យស្ទើរតែគ្រប់អាជីវកម្មទាំងអស់ មិនថាតូច មិនថាធំសុទ្ធតែរងនៅបញ្ហា។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ បើក្រឡេកមកមើលក្រុមហ៊ុនលក់ឡាន Kia វិញនៅតែលក់ដាច់ជាហូរហែរជាពិសេលទៅលើម៉ូដែល Kia Carnival និង Kia Picanto។
យោងតាមបទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia ជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុនលក់ឡានដ៏ចាស់វស្សាយីហោ Kia គឺលោក ផេតធើ លូ (PETER LU) ជនជាតិអាមេរិក បានថ្លែងឱ្យដឹងថា “ ទោះបីលុយត្រឹមមួយដុល្លារ ហើយបើសេវាកម្មមិនល្អក៏អតិថិជនមិនពេញចិត្តនឹងចំណាយដែរ" ហើយមូលហេតុដែលធ្វើឱ្យឌែល២នេះ អាចលក់បានច្រើន ទោះស្ថិតក្នុងគ្រាកំពុងជួបវិបត្តិផ្ទួនៗក៏ដោយក្តីនោះ គឺអាស្រ័យលើកត្តាធំចំនួន៤ ដែលក្នុងនោះរួមមាន តម្លៃ សេវាកម្ម ការធានា និងមានមុខងារច្រើន។
ទន្ទឹមនឹងនេះដែរ ខាងក្រោមនេះជាព័ត៌មានលម្អិតសំខាន់ៗចំនួន ៤ ដែលលោក ផេតធើ លូ បានចែករំលែកដល់បងប្អូនទាំងអស់គ្នា ក៏ដូចជាបទពិសោធន៍ដែលធ្វើឲ្យម៉ាកយីហោនេះមានប្រជាប្រិយភាពខ្លាំងទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ៖
១. តម្លៃសមរម្យ៖ ត្រង់ចំណុចនេះ លោកលើកឡើងថាមនុស្សភាគច្រើនមុននឹងចំណាយលុយទិញរបស់អ្វីមួយ លុះត្រាណាទាល់តែរបស់នោះមានគុណភាពសាកសមនិងតម្លៃ ទើបពួកគាត់ជ្រើសរើសទិញវា។ ដូច្នេះហើយម៉ូដែល Picanto គឺស័ក្តិសមបំផុត ព្រោះទាំងតម្លៃ ទាំងគុណភាពគឺសមរម្យបំផុត។
ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ បងប្អូនលែងឈឺក្បាលរឿងទិញឡានជជុះដោយមិនដឹងប្រភពច្បាស់លាស់ទៀតហើយ ព្រោះថាអ្នកអាចយកថវិការក្នុងតម្លៃសមរម្យនេះទៅទិញឡានថ្មីចេញពីក្រុមហ៊ុនផ្ទាល់ ដោយមិនបារម្ភរឿងទិញខុស ឬក៏មានគេស៊ីគ្រឿងនោះទេ។ ចំណុចទាំងនេះហើយ គឺជាចំណុចដែលក្រុមហ៊ុន Kia អាចឆក់យកបេះដូងអតិថិជនរបស់ខ្លួនបានយ៉ាងល្អ។
២. មានមុខងារច្រើន៖ លោកបាននិយាយទៀតថា Kia បានដើរជាមួយបច្ចេកវិទ្យាយ៉ាងស្វិតស្វាញ ជាមួយមុខងារជាច្រើនក្នុងការគិតគូរដល់អតិថិជនរបស់ខ្លួន។ ជាក់ស្តែងម៉ូឌែល Carnival ផ្ទាល់បានខ្វល់ខ្វាយអំពីសមារជិកគ្រួសាររបស់អ្នក ដោយសារតែរថយន្តនេះបំពាក់ទៅដោយប្រព័ន្ឋការពារសុវត្ថភាព ជាច្រើនមែនទែន ក៏ដូចជាបច្ចេកវិទ្យាទំនើប ទៅដល់អ្នកបើកបរក៏ដូចជាអ្នករួមដំណើរជាមួយ ជាពិសេសវាបានផ្តល់នៅសុវត្ថភាព និងភាពងាយស្រួលទៅដល់ក្រុមគ្រួសាររបស់លោកអ្នក។
៣. ការបម្រើសេវាកម្មល្អ៖ រាល់អតិថិជនដែលឈានចូលទាំងអស់ គឺត្រូវទទួលបានការយកចិត្តទុកដាក់ គោរព និងឱ្យតម្លៃស្មើរៗគ្នាទាំងអស់ មិនថាភ្ញៀវទិញរថយន្តតម្លៃ២មុឺន ឬមួយលានដុល្លារឡើយ គឺទាំងអស់គ្នាទទួលដោយរាក់ទាក់តែដូចៗគ្នា។
៤. ការធានា៖ “រថយន្តល្អ គុណភាពល្អខ្លាចអ្វីនឹងធានា” ក្រុមហ៊ុន Kia បានធ្វើការផ្តល់ជូននៅការធានាសម្រាប់អតិថិជនរបស់ខ្លួនរហូតដល់ទៅ៣ឆ្នាំ ទៅលើគ្រប់ស៊េរីគ្រប់ម៉ូដែលទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ពេលឡានរបស់លោកអ្នកមានបញ្ហា មិនថាអ្នកនៅទីណា ឬកន្លែងណាទេ លោកអ្នកគ្រាន់តែទូរស័ព្ទមកក្រុមការងារនឹងធ្វើការចេញទៅភ្លាមៗតែម្តង។
គួរជម្រាបផងដែរថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ023999555 | 095999191 | 095999799 ឬតាមតាមរយៈ Telegram Channel: https://t.me/kiamotorskh៕