កូនស្រីអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានឈ្នះមេដាយមាស និងប្រាក់ ក្នុងវិញ្ញាសារប្រកួតផ្សេងៗគ្នា នៅប្រទេសអាមេរិក និងកូរ៉េខាងត្បូង កាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។
យោងតាមទំព័រហ្វេសបុកផ្លូវការរបស់ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងយ៉ាងដូច្នេះថា៖ «អបអរសាទរកូនស្រី ដែលបានឈ្នះមេដៃមាស និង ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៥ខាងតែងសេចក្តីជាក្រុម រួមនិងមេដៃមាសនិងប្រាក់៤ នៃវិញ្ញាសារប្រកួតផ្សេងៗទៀត ក្នុងចំណោមសិស្សានុសិស្សជាង២០០០នាក់មកពីបណ្តាប្រទេសជាង២០ចូលរួម ព្រមទាំងជាប់ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅសកលវិទ្យាល័យ Yale (Yale University) នៃសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតពានរង្វាន់ពិភពលោក (World Scholar’s Cup) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Global Round) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង»។
គួរជម្រាបផងដែរថា កូនស្រីឯកឧត្តម ឃួង ស្រេង និងត្រូវជាចៅប្រសារឯកឧត្តម ជា សុផារ៉ា ដែលទើបឈ្នះមេដាយមាស ប្រាក់ និងពានរង្វាន់ពីកម្មវិធីលំដាប់ពិភពលោកនេះ មានឈ្មោះថា ឃួង ស៊ីណាម៉ាលីន ជាអនាតភរិយាលោក អ៊ាង និតិភពដេនីស ទើបទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកសិក្សាអន្តរជាតិ និងការទូត (Masters of International Studies and Diplomacy) នៅសាកលវិទ្យាល័យ SOAS University of London នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២៕