ខេត្តកោះកុងគឺជាខេត្តមួយដែលពោពេញទៅដោយព្រៃឈើធកម្មជាតិ អមជាមួយទឹកជ្រោះដ៏ស្រស់ត្រកាល ដែលធ្វើឱ្យលោកអ្នកបានទៅដល់ហើយមិនចងទៅវិញ។ មិនត្រឹមតែសម្បូទៅដោយព្រៃឈើនោះទេខេត្តកោះកុងក៏មានឆ្នេខ្សាច់ដ៏ស្រស់ស្អាតនិងទឹកសមុទ្រដ៏ខៀវស្រងាត់ផងដែរ។
ហើយថ្ងៃនេះ Business Cambodia នឹងលើកយកតំបន់ទេសចរណ៍៥ កន្លែងនៅក្នុងខេត្តកោះកុងដែលលោកអ្នកមិនគួរំលង៖
កោះនេះគឺជា កោះធម្មជាតិមួយ ដែលស្ថិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលមានើសម្ងាយ ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ទៅដល់ទីនោះភ្ញៀវទេសចរត្រូវធ្វើដំណើតតាមផ្លូវទឹកដោយជិះអូប័រតូចល្បឿនលឿន។ ទន្ទឹមគ្នានេះ ភ្ញៀវទេសចរអាចជួលទូកជិះទៅស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និង ប្រព័ន្ធជីវចម្រុះ នៅបាតសមុទ្រ ព្រមទាំងមានទូកយន្តសម្រាប់ដឹកអ្នកទេសចរជាតិ និង អន្តរជាតិ ពីកោះស្ដេចទៅទស្សនាតំបន់កោះនានា ស្ថិតនៅប្រជុំកោះក្បែរៗនោះទៀតផង។
២.ទឹកធ្លាក់តាតៃ
ទឹកធ្លាក់នេះ ស្ថិតនៅក្នុងភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង។ ចំងាយប្រហែល ២០ គីឡូម៉ែត ខាងកើតទីរួមខេត្ត កោះកុង តាមផ្លូវជាតិលេខ៤៨ ។ ទឹកមានពីរដំណាក់ ដោយដំណាក់ទី១ មានកំពស់ ៥ ទៅ ៦ ម៉ែត្រ នឹងដំណាក់ទី២ មានកំពស់ ១២ ទៅ១៥ ម៉ែត្រ។ ទឹកធ្លាក់តាតៃ ត្រូវបានគេ អភិវឌ្ឍន៍អោយមានសោភ័ណ្ឌភាពសំរាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៣.តំបន់អេកូរទេសចរណ៍ធម្មជាតិជីផាត
សហគមន៍អេកូទេសចរណ៍ជីផាតស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំងខេត្តកោះកុង មានចម្ងាយ ១២៦គីលូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិអន្តរជាតិអាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវ ជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល៥គីឡូម៉ែត្ររួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។ ប៉ុន្តែដើម្បីទៅដល់ទីនោះបានលោកអ្នកត្រូវធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនឬតាមរយៈទូករបស់បងប្អូនសហគម៍។
៤.ឆ្នេរនេសាទ
នេរនេសាទមានទីតាំងស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយ ប្រហែល ២៥គីឡូម៉ែត្រពីចំណុចផ្លូវបំបែកស្រែអំបិលតាមផ្លូវក្រួសក្រហម និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីរាជធានី ភ្នំពេញ។
៥.តំបន់អេកូទេសចរណ៍ធម្មជាតិពាមក្រសារ
ពាមក្រសោប គឺជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយនៅកម្ពុជា។ ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះ មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងខេមរភូមិន្ទ។ នៅពីក្រោមព្រៃកោងកាងដ៏ខៀវស្រងាត់ ក៏មានស្ពានបេតុងមួយខ្សែប្រវែង ៦៦៦ម៉ែត្រ នឹងនាំផ្លូវភ្ញៀវទេសចរ ធ្វើដំណើរទស្សនាព្រៃកោងកាងដ៏ស្រស់ត្រកាល។ តភ្ជាប់ពីស្ពានបេតុងមួយនេះ សហគមន៍បានកសាងស្ពានយោលមួយខ្សែទៀត សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត។ ដោយនៅក្បែរស្ពានយោលននោះ លោកអ្នកក៏អាចឡើងលើប៉មដ៏ខ្ពស់ដើម្បីទស្សនាទិដ្ឋភាពពាមក្រសោបពីលើអាកាសបានយ៉ាងស្រស់ស្អាតផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត