បច្ចុប្បន្នការនាំចូលដែលគ្មានប្រភពច្បាស់លាស់ បានក្លាយជាក្តីបារម្ភមួយសម្រាប់ពលរដ្ឋលើការប្រុងប្រយ័ត្នក្នុងការទទួលទានចំណីអាហារ ជាពិសេសប្រភេទសាច់សម្រាប់ទទួលទាន ដែលជាតម្រូវការប្រចាំថ្ងៃ។
ទន្ទឹមនឹងបញ្ហានេះដែរកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ យីហោ “សាច់ជ្រូកជាតិ” ដែលជាផលិតផលរបស់កូនខ្មែរឈរជើងលើទីផ្សារលក់ដុំ ចាប់តាំងពីឆ្នាំ១៩៩៨ ពោលគឺអស់រយៈពេលជាង២០ឆ្នាំ ដែលចិញ្ចឹមជ្រូកក្នុងកសិដ្ឋានផ្ទាល់ខ្លួន នាឯខេត្តកំពង់ឆ្នាំង។
ចិញ្ចឹមតាមរយៈបច្ចេកទេសខ្មែរពិតៗផ្តើមចេញពីលក្ខណៈគ្រួសារ យីហោខ្មែរមួយនេះបានពង្រីកខ្លួនចូលទីផ្សារលក់រាយ ដើម្បីផ្តល់នូវគុណភាពសាច់ស្រស់ៗ១០០% សម្រាប់គ្រួសារខ្មែរគ្រប់វណ្ណៈ ពិសេសសម្រាប់ស្រ្តីមេផ្ទះ ម្ចាស់អាហារដ្ឋាន អាចជាវយកទៅទទួលទានប្រចាំថ្ងៃនិងលក់បន្ត ខណៈផលិតផលរបស់សាច់ជ្រូកជាតិមានតម្លៃសមរម្យបំផុតមិនលើសពីទីផ្សារឡើយ។
ជាមួយនឹងការគ្រប់គ្រងលើគ្រប់ជំហាននៃខ្សែចង្វាក់ផលិតកម្ម ចាប់តាំងពីការបង្កាត់ពូជរហូតដល់ការរក្សាទុកនិងចែកចាយ សាច់ជ្រូកចេញពីកសិដ្ឋាន សាច់ជ្រូកជាតិ-RS Farm បាននឹងកំពុងផ្តត់ផ្គង់គ្រប់ផ្នែកនៃសត្វជ្រូកទាំងអស់ សម្រាប់អតិថិជនទិញរាយហូបផ្ទាល់ អតិថិជនទិញយកទៅលក់បន្ត និងអតិថិជនផ្សារទំនើប។
ក្នុងនាមជាកូនខ្មែរនិងជាអ្នករកស៊ីមួយរូប ស្ថាបនិកក្រុមហ៊ុន សាច់ជ្រូកជាតិ បានឱ្យដឹងថាការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនជាង២០ឆ្នាំមកនេះ មិនមែនគ្រាន់តែដើម្បីផលចំណេញក្នុងអាជីវកម្ម ហើយប្រើប្រាស់សារធាតុសម្រកខ្លាញ់និងសារធាតុផ្សេងៗឱ្យជ្រូកធំ សម្បូរសាច់លក់បានថ្លៃនោះឡើយ ពោលគឺលោកចង់ឃើញអ្នកហូបមានសុខភាពល្អ មិនឡើងគីឡូដោយសារញុំាសាច់ជ្រូក ហើយជាពិសេសដើម្បីជួយដល់សេដ្ឋកិច្ចជាតិនិងកសិករក្នុងស្រុក កាត់បន្ថយការនាំចូល។
យ៉ាងណាមិញសម្រាប់ការអបអរលើការបើកលក់រាយសាកល្បង យីហោសាច់ជ្រូកជាតិ បានផ្តល់ជូននូវប្រម៉ូសិនពិសេស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤៖
១. សម្រាប់អតិថិនទៅទិញផ្ទាល់ដល់ទីតាំងនឹងមានការបញ្ចុះតម្លៃ១០% លើគ្រប់ផ្នែកទាំងអស់នៃសាច់
២. ការកម្មង់អនឡាញដឹកជញ្ចូនដល់ផ្ទះឥតគិតថ្លៃចំនួន៥គីឡូម៉ែត្រ
ចំពោះទីតាំងតូបសាច់ជ្រូកជាតិ មានអាស័យដ្ឋាននៅផ្ទះលេខ ១០១ ផ្លូវ១៣ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានបន្ថែមនិងការដាក់បញ្ជាទិញលោកអ្នកអាចទាក់ទងទៅកាន់លេខ 069 77 1998 ឬបញ្ជាទិញលើអនឡាញតាមរយៈ Facebook/Telegram សាច់ជ្រូកជាតិ-By RS Farm ដើម្បីបញ្ជាទិញ៕
ផែនទីទីតាំងហាងសាច់ជ្រូកជាតិ៖ https://maps.app.goo.gl/DNoUBWieb6Pconr69