សហគ្រិនខ្មែរ កសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យកាន់តែមានភាពរស់រវើក តាមរយៈការរៀបចំថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី

រាជធានីភ្នំពេញថ្ងៃទី២៤​ ខែឧសភា ឆ្នាំ២០២៣ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ "ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី" នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍ សហគ្រិនភាព​។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបាន សម្រាប់លើកស្ទួយសហគ្រិនភាព និងជាសសរស្តម្ភ នៃការអភិវឌ្ឍវិស័យឯកជន ដែលជាកម្លាំងចលករ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើតតម្លៃបន្ថែម, ការបង្កើតការងារ, ការបង្កើនប្រសិទ្ធភាព សេដ្ឋកិច្ច និង ជាប្រភពនៃនាវានុវត្តន៍ ។ រាជរដ្ឋាភិបាលចង់ឃើញធុរកិច្ចបង្កើតថ្មី (Start-up) រីកលូតលាស់ក្លាយ ទៅជាសហគ្រាសធុនតូច និងមធ្យម (SMEs), ចង់ឃើញសហគ្រាសធុនតូច (Micro Enterprises) រីកលូតលាស់ក្លាយ ទៅជា សហគ្រាសធុនមធ្យម (Medium Enterprises), និងចង់ឃើញសហគ្រាសធុនមធ្យម រីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួន ទៅជាសហគ្រាសធុនធំ ព្រមទាំង ចង់ឃើញសហគ្រាសទាំងនោះ ជួយបង្កើតតម្លៃបន្ថែមឱ្យបាន កាន់តែច្រើន ក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា។

21

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ជាវេទិកាជូនដល់ដៃគូចូលរួមទាំងអស់ ក្នុងការផ្សារភ្ជាប់បណ្តាញទំនាក់ទំនង និងបើកកិច្ចពិភាក្សាដើម្បីបង្កើតបានយុទ្ធសាស្រ្តដ៏កាន់តែ រឹងមាំសម្រាប់ការអនុវត្តគម្រោងនាពេលអនាគត។ លើសពីនេះ សហគ្រិនខ្មែរបានលើកឡើងពី សកម្មភាពមួយចំនួនក្នុងចំណោមកម្មវិធីជាច្រើនដែលបានអនុវត្តកន្លងមករាប់បញ្ចូលកាគាំទ្រទាំង ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ រីឯវគ្គជជែកពិភាក្សាមានការចូលរួមយ៉ាងសកម្មពីសំណាក់ ដៃគូជាតិ និងអន្តរជាតិ ក្នុងការចែករំលែកមតិកែលម្អ និងបទពិសោធន៍ដែលរួមចំណែកដល់ការ កែលម្អប្រព័ន្ធអេកូឡូស៊ី។

ការកសាងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាពតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមសម្រប សម្រួលដើម្បីជាការបង្ហាញផ្លូវ និង បង្កើតកិច្ចសហប្រតិបត្តិការឲ្យស្របតាមតម្រូវការរបស់អ្នក ពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ី។ ដូចច្នេះ អ្នកតំណាងប្រហែល ១២០នាក់ ដែលមាន មកពីស្ថាប័នរាជរដ្ឋាភិបាល ស្ថានទូត ស្ថាប័នគាំទ្រវិស័យសហគ្រិនភាព (ESOs) ស្ថាប័នហិរញ្ញវត្ថុ សមាគម បណ្តាញធុរកិច្ច និងអ្នកពាក់ព័ន្ធដ៏ទៃងទៀតបានចូលរួមក្នុងកម្មវិធីនេះ។ សហគ្រិនខ្មែរមានតួនាទីជាថ្នាលជាតិតែងតែបំពេញបាននូវបេសកកម្មដែលជម្រុញឲ្យអាជីវកម្មមានភាពរីកចម្រើននិងគាំទ្ររាល់សកម្មភាពក្នុងវិស័យសហគ្រិនភាព។

សហគ្រិនខ្មែរ ក៏បាន និងកំពុងធ្វើការជាមួយដៃគូជាច្រើនរួមមានក្រុមវិនិយោគទុន ស្ថាប័នហិរញ្ញវត្ថុ និង ស្ថាប័នអនុវត្តគម្រោងផ្សេងៗទៀត ក្នុងការរៀបចំគម្រោងគាំទ្រដល់អាជីវកម្មទៅតាម ដំណាក់កាល។ ក្រៅ​ពី​សកម្មភាពពង្រីកបណ្តាញ​ទំនាក់ទំនង សហគ្រិន​ខ្មែរ មានកម្មវិធីជាច្រើន ទៀតរួម​មាន​៖ កម្មវិធីពន្លឿនអាជីវកម្ម កម្មវិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ កញ្ចប់ថវិកាជំនួយ​អភិវឌ្ឍន៍​ទីផ្សារ​នាំ​ចេញ ការ​វិនិយោគ ការ​ពិគ្រោះ​យោបល់ និង​ការ​ណែនាំ សម្រាប់អាជីវកម្ម។

22

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏ រស់រវើកនៅកម្ពុជា ដោយជំរុញសកម្មភាពសហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើក កម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យា ក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោត លើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្ម ផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និងវិស័យកម្មន្តសាល ផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិង មធ្យម។

232425

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia