ដាំម្តងប្រមូលផលបាន ៨-១០ដង! តោះមកដឹងបច្ចេកទេសដាំម្រះ ខណៈមួយហិកតាអាចប្រមូលផលបានដល់១២តោន
Sambat SokhlangAPRIL 26 2024162 views

ម្រះគឺជាប្រភេទដំណាំដែលត្រូវការដីដែលមានជីវជាតិ លក្ខខណ្ឌ័ដីដែលអំណោយផលដល់ការដាំដុះម្រះគឺដីជ្រាបទឹកស្រទាប់ដាំដុះ សំបូរទៅដោយសារធាតុចិញ្ចឹមជាពិសេស N, P, K, Ca និង Na។ ប្រភេទដីល្បាប់ល្បាយខ្សាច់ធ្វើឱ្យ ដំណាំម្រះលូតលាស់បានល្អ ជាពិសេសដីតាម មាត់បឹង ស្ទឹង ទន្លេ ដែលសំបូរទៅដោយសារធាតុមមោកដែលបានមកពីសមាសធាតុស្ងួតនៃកាកសំណល់រុក្ខជាតិ ។ហើយជាទូទៅការប្រមូលផលម្រះដាំម្តងអាចប្រមូលផលបានចន្លោះពី ៨ទៅ១០ដងអាស្រ័យតាមការថែទាំ ដូច្នេះនៅក្នុងថ្ងៃនេះ Business Cambodia នឹងលើកយកបច្ចេកទេសដាំម្រះមកបង្ហាញជូន៖

F B7 D C676 474 E 4 F29 B66 C 3887698 E92 F9 1024x538

១.ការលើករង

  • រងម្រះត្រូវមានទទឹងរង ១ម នឹងកំពស់រង ៣០ស.ម (រដូវវស្សា ៤០ស.ម) ។
  • ប្រើជីទ្រាប់បាត ២០-២០-១៥ ចំនួន ៤០ក្រាម លាយជាមួយលាមកសត្វ ឬកំប៉ុស្ត ៣គីឡូក្រាម។ ជ្រុំអោយសពទៅក្នុងរងមុនពេលដាំ ។
  • គ្របរងដោយប្រើប្លាស្ទិច ឬចំបើងដើម្បីការពារសំណើមដីបានល្អ និងកាត់បន្ថយស្មៅចង្រៃ ។
  • បោះបង្គោលទ្រើងនិងចងសំណាញ់ទ្រើងអោយហើយមុនពេលយកកូនមកដាំ ។

២. ការធ្វើដីបណ្តុះកូន

  • ធ្យូងអង្កាម (ត្រាំទឹកចំនួន ២យប់, ដាក់វាអោយស្រស់ទឹក) ចំនួន ៣ធុងស្ពេត្រូ ។
  • លាមកគោម៉ត់ចំនួន ២ធុង ស្ពេត្រូ ។
  • ដីមានជីជាតិ ឬដីតំបូកម៉ត់ ចំនួន ១ធុងស្ពេត្រូ ។
  • ត្រូវលាយធាតុទាំងបីនេះចូលគ្នារួច ហើយយកទៅលីង ឬក៏ចំហ៊ុយក្នុងរយៈពេល ១៥នាទី
  • មិនត្រូវអោយល្បាយនេះសើមពេក ឬស្ងួតពេកនោះទេ ។
  • បន្ទាប់ពីលីង/ចំហ៊ុយរួច ត្រូវទុកដីនេះអោយត្រជាក់សិនមុនដាក់គ្រាប់ ។

15170763 1226621744051141 496449929913391723 N

៣.ការបណ្តុះកូន

  • ត្រូវធ្វើរោងបណ្តុះកូនអោយបានត្រឹមត្រូវដើម្បីការពារកូនដំណាំពីពពួកសត្វល្អិតចង្រៃ និងពពួកសត្វជញ្ជក់ ។
  • ដាក់ល្បាយដីដែលបានលីងនោះទៅក្នុងថាសបណ្តុះ (មិនត្រូវ សង្កត់ដីក្នុងថាស់បណ្តុះអោយហាប់នោះទេ)
  • យកគ្រាប់ម្រះដែលបានផ្អាបរយះពេល២យប់យកមកបណ្តុះ ។
  • ដាក់គ្រាប់ម្រះមួយគ្រាប់ក្នុងមួយរន្ធ ។
  • ជំម្រៅ ពីរដងនៃទទឹងគ្រាប់ ។
  • បន្ទាប់ពីដាក់គ្រាប់រួចត្រូវស្រោចទឹកបន្តិចដើម្បីអោយដីនិងគ្រាប់ ស្អិតជាប់គ្នា ។
  • យកថាស់ដែលបានបណ្តុះរួចយកទៅដាក់ក្នុងរោងបណ្តុះកូន ។
  • ត្រូវប្រើស្បៃដែលមានរន្ធញឹកគ្របកូនរហូតដល់កូនអាចយកទៅដាំបាន ។

៣.ការពង្រឹងកូន

  • កូនម្រះអាចយកទៅដាំបានពេលមានអាយុចន្លោះពី ៩ ទៅ ១២ថ្ងៃ
  • ត្រូវពង្រឹងកូនម្រះរយះពេល ៤ ទៅ៥ថ្ងៃមុនយកទៅដាំ (ដាក់កូនម្រះអោយត្រូវពន្លឺថ្ងៃ) ។
  • មុនយកកូនម្រះទៅដាំមុនមួយថ្ងៃ ត្រូវប្រើថ្នាំ ( Thiamethoxan ឬ Imidaclorprid) ការពារកូនពីពពួកសត្វជញ្ជក់ 

៤.ការដាំកូន៖ ដាំកូនម្រះនៅពេលរសៀលនិងត្រូវដាំកូនម្រះត្រឹមដីកំណើត ជៀសវាងកប់កូនបន្លែលិចគល់វា ។

15085709 1226621610717821 9169974589478674586 N

៥.ការដាក់ជី

  • រង់គ្របប្លាស្ទិច ឬគ្របចំបើង ត្រូវយកឈើបុករណ្តៅសងខាងគុម្ពទើបដាក់ជី ។
  • ដាំកូនម្រះបានរយៈពេល ១សប្តាហ៍ត្រូវដាក់ជីចំងាយ ១០ស.ម ពីគល់ដំណាំ ។
  • ដាំកូនម្រះបានរយៈពេល ២សប្តាហ៍ត្រូវដាក់ជីចំងាយ ១៨ស.ម ទៅ ២៥ស.មពីគល់ដំណាំ ។
  • ដាំកូនម្រះបានរយៈពេល ៦សប្តាហ៍ត្រូវដាក់ជីចន្លោះកណ្តាលពីគុម្ពមួយទៅមួយ ។
  • ដាក់ជីរៀងរាល់ ៧ ទៅ ១៥ថ្ងៃម្តង អាស្រ័យទៅតាមប្រភេទដី (ដីខ្សាច់ដាក់ជីញឹកញាប់ តែតិចជាងដីល្បាយច្រើនជាងខ្សាច)។ ដាក់ជីហើយត្រូវស្រោចទឹក ជៀសវាងដាក់ជីគីមីនៅពេលថ្ងៃក្តៅ។

៦.ការស្រោចទឹក

  • ស្រោចទឹកពេលព្រឹក និងអោោយបានទៀងទាត
  • មិនត្រូវស្រោចទឹកពេលល្ងាច ឬស្រោចទឹកច្រើនពេក ព្រោះវាធ្វើអោយរលួយគល់ដំណាំ។
  • ការស្រោចអាចប្រើប្រព័ន្ធតំណក់ទឹក, ការបញ្ចួលតាមពោះរង។ល។

៧.ការថែទាំ

  • ជំងឺទំលឿងស្លឹកមានស្នាមអុចពណ៌លឿងរាងជ្រុង ហើយប្រែជាពណ៌ត្នោត
  • ជំងឺផ្សិតម្សៅ មានម្សៅពណ៌សជាច្រើននៅលើស្លឹក (ជំងឺផ្សិត ប្រើថ្នាំ Metalaxy MencoZeb, Propineb, ។ល។)
  • ស្រាំងទិចផ្លែ ស្រាំងនេះវាទិចបញ្ជូលពងទៅក្នុងក្តបម្រះ រួចក្លាយជាដង្កូវដែលធ្វើអោយរលួយ ។(ប្រើនុយអន្ទាក់ ហ្វេរ៉េមុន ចាប់ស្រាំងឈ្មោល)
  • ចៃ កើតឡើងញឹកញាបនៅខាងក្រោមស្លឹក( ប្រើថ្នាំ Abamectin, Dinotefuran, Fipromil)៕

15069098 1226621584051157 7853930081311423824 O

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia