KPI អាចនាំអាជីវកម្មខាតឬចំណេញ! មកដឹងក្បួនធំៗរៀប KPI ឱ្យល្អ មេដឹកនាំ៣៦០ដឺក្រេតែងធ្វើ
ឡុង វឌ្ឍនៈMARCH 9 2023627 views

សូចនាករសមិទ្ធកម្មគន្លឹះ ឬ KPI គឺពិតជាសំខាន់ខ្លាំងណាស់ចំពោះការធ្វើអាជីវកម្ម ការងារ និងក្នុងជីវិត។ ជាការពិតណាស់ Key Performance Indicator (KPI) វាជាវិធីសាស្ត្រក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រឱ្យមានប្រសិទ្ធភាពតាមរយៈការជំរុញសកម្មភាពបុគ្គលិក និងក្រុមការងារទាំងមូលឱ្យដូចគោលដៅដែលបានកំណត់ទុក ដើម្បីធានាផលិតភាពបុគ្គលិក និងជួយបង្កើននូវប្រាក់ចំណេញ។

ចំពោះទម្រង់នៃការរៀបចំ KPI គឺវាមានភាពបត់បែន និងប្រើទៅលើផ្នែកផ្សេងៗគ្នាជាច្រើនដូចជា ការគ្រប់គ្រងធនធានមនុស្ស ការធ្វើទីផ្សារ ការលក់ ហិរញ្ញវត្ថុ ការសម្រេចគោលដៅ និងផ្នែកផ្សេងៗមួយចំនួនទៀត។

ការរៀបចំ KPI ដែលល្អត្រូវផ្សារភ្ជាប់ជាមួយនឹងធាតុសំខាន់ៗ៣យ៉ាងរួមមាន៖ ស្របនឹងគោលដៅផ្ទាល់ខ្លួន  កំណត់គោលដៅច្បាស់លាស់ និងមានផែនការយុទ្ធសាស្ត្រអនុវត្តឱ្យបានច្បាស់លាស់ផងដែរ។  

ទាក់ទិននឹងជំហានធំៗនៃការធ្វើ KPI ដែលល្អ គឺគួរតែឆ្លងកាត់ចំណុចធំៗចំនួន១២យ៉ាងរួមមាន៖

១. ការកំណត់ឈ្មោះ KPI ឱ្យបានច្បាស់លាស់

២. តម្រឹម KPI ជាមួយនឹងគោលដៅយុទ្ធសាស្ត្រ

៣. កំណត់តម្លៃបច្ចុប្បន្ន បន្ទាត់មូលដ្ឋាន និងគោលដៅ

៤. កំណត់ជំហាននៃការប្រមូលទិន្នន័យ

៥. ស្វែងរកសូចនាករនាំមុខ និងយឺតយ៉ាវ

៦. កំណត់ទម្ងន់ KPI ធៀបនឹង KPI ដទៃ

៧. អាចធ្វើការអាប់ដែតបានជាញឹកញាប់

៨. កំណត់កាលបរិច្ឆេតឱ្យបានញឹកញាប់

៩. គណនាតម្លៃនៃការចំណាយទៅលើការតាមដាន KPI

១០. កំណត់សិទ្ធិ និងតួនាទី

១១. ប្រកាសឱ្យដឹងពីសេណារីយ៉ូ KPI ផ្សេងទៀតដែលប្រើក្នុងករណីចាំបាច់

១២. វិភាគអាកប្បកិរិយារំពឹងទុកធៀបនឹងការពិត។

ចង់អានសៀវភៅដឹកនាំល្បីៗ រៀនគំនិតរកស៊ីល្អៗ សូមចុចទីនេះ ( https://t.me/LongVathanakOfficial )   

Twelve Steps to a Perfect Kpi

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia