គ្លីនិកអុីខេ និង ក្រុមហ៊ុន Neo Asia Group ចុះអនុស្សារណៈយោគយល់គ្នាដើម្បីនាំចូលផលិតផល Profhilo​ ដ៏ល្បីរបស់ប្រទេសអុីតាលី
Bunthoeun KoemJULY 2 2025

នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ គ្លីនិកអុីខេ និងក្រុមហ៊ុន Neo Asia Group នៃប្រទេសសឹង្ហបូរី (ដែលនាំចូលផលិតផល Profhilo ម៉ាកយីហោរដែលល្បីរបស់ប្រទេសអុីតាលី នឹងទទួលបានការគ្រាំទ្រជាង​ 80 ប្រទេស​ ក្រោមបច្ចេកវិទ្យាផ្ទាល់ខ្លួន​ដែលមានកំរិតជាតិសំណើមខ្ពស់ Hyaluronic acid (HA ) &  NAHYCO ជួយធ្វើឲ្យស្បែកតឹង ភ្លឺរលោង​ បំបាត់ស្នាមជ្រីវជ្រួញ​ “Glow”​ តាមបែបធម្មជាតិ) បានដឹកដៃគ្នាចុះអនុស្សារណៈយោគយល់ (MOU) នៅសណ្ឋាគារ Sun & Moon Riverside ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ឯម សំអុល “ប្រធានសមាគមគ្រូពេទ្យកែសម្ផស្ស និង ឡាស៊ែរកម្ពុជាហៅកាត់ថា CAMLA ផងដែរ។

Photo 2025 07 02 09 04 49

នៅក្នុងកម្មវិធី MOU នេះវេជ្ជបណ្ឌិត ឯក ផាណារី ក៏បានធ្វើបទបង្ហាញអំពី “ការស្វែងយល់ពីវិធីប្រឆាំងភាពចាស់”ផងដែរ។ កិច្ចសហការណ៍រវាង គ្លីនិកអុីខេ និង Neo Asia លើផលិតផល Profhilo នេះ បានបញ្ជាក់ឱ្យឃើញថា គ្លីនិកអុីខេ ផ្ដោតសំខាន់លើសុវត្ថិភាព គុណភាព និងប្រសិទ្ធិភាពរបស់ផលិតផលនីមួយៗ មុននឹងសម្រេចដាក់ឱ្យប្រើប្រាស់ និងផ្ដល់សេវាកម្មជូនអតិថិជននៅគ្លីនិកអុីខេ។

Photo 2025 07 02 09 04 58

គ្លីនិកអុីខេ ដែលមានកញ្ញាវេជ្ជបណ្ឌិត ឯក ផាណារី ឯកទេសផ្នែកកែសម្ផស្ស និងជាអគ្គនាយិកា បាន នឹងកំពុងមានភាពល្បីល្បាញនៅក្នុង និងក្រៅប្រទេស។ តួយ៉ាង! ថ្មីៗនេះវេជ្ជបណ្ឌិត ឯក ផាណារី បានទទួលពានរង្វាន់ជាហូហែរដូចជា៖

  • ពានរង្វាន់ e.p.t.q Riosity Award 2025 ពីក្រុមហ៊ុនកូរ៉េ JETEMA
  • ពានរង្វាន់ Asia Prestige CEO Excellence Award 2025
  • ពានរង្វាន់ Global Health Asia Pacific Aesthetics & Wellness Awards 2024

សូមបញ្ជាក់ផងដែរថារាល់អតិថិជនដែលអញ្ជើញមកទទួលសេវាព្យាបាលនៅគ្លីនិក អុីខេ រឺ EK Esthetic Center គឺសុទ្ធតែទទួលការប្រឹក្សា និងផ្ដល់សេវាព្យាបាលដោយវេជ្ជបណ្ឌិតឯកទេស មានបទពិសោធន៍ជាច្រើនឆ្នាំ ពោលគឺ វេជ្ជបណ្ឌិត ឯក ផាណារី ផ្ទាល់តែម្ដង។

សំរាប់ពត៍មានបន្ថែម៖ 069 777 972 / 012 317 755

អាស័យដ្ឋាន៖ ផ្ទះលេខ 73 ផ្លូវ 368 ភូមិ 7 សង្កាត់ ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ

Google Map: https://maps.app.goo.gl/iPkzeQJfULeFy3899

Photo 2025 07 02 09 05 05 (2)

Photo 2025 07 02 09 05 11

Photo 2025 07 02 09 05 18

Photo 2025 07 02 09 05 30

Photo 2025 07 02 09 05 41

Photo 2025 07 02 09 06 18

Photo 2025 07 02 09 06 08

Photo 2025 07 02 09 06 00

Photo 2025 07 02 09 05 52

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia