បច្ចេកវិទ្យាកាន់តែជឿនលឿន ការផ្ញើប្រាក់ ឬទទួលប្រាក់ពីបរទេស លែងជាបញ្ហាស្មុគស្មាញទៀតហើយ។ ខាងក្រោមនេះ គឺជាធនាគារកូនខ្មែរធំៗ ២ ដែលអាចផ្ញើប្រាក់ ទៅ-មក ទូទាំងពិភពលោក ខណៈថ្លៃសេវាកម្មទាបខ្លាំង លឿន និងមានសុវត្ថិភាពខ្ពស់៖
១/. SBI LH Bank៖ លោកអ្នកអាចធ្វើប្រតិបត្តិការផ្ញើប្រាក់ ទៅ-មក គ្រប់ប្រទេសបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើសេវាផ្ទេរប្រាក់អន្តរជាតិ MoneyGram តាមរយៈ SBI LH Bank។ អត្ថប្រយោជន៍ពិសេស៖
យ៉ាងណាមិញ សេវាកម្មនេះស័ក្តិសមបំផុតសម្រាប់ បងប្អូនខ្មែរដែលធ្វើការនៅបរទេស, ក្រុមហ៊ុនខ្មែរដែលទទួលប្រាក់ពីអតិថិជននៅបរទេស, អ្នកលក់ទំនិញអនឡាញ/ទិញលក់អនឡាញ (E-commerce) និងការផ្ញើជំនួយពីក្រុមគ្រួសារជាដើម។
២/. Wing Bank (Cambodia) Plc.៖ លោកអ្នកអាចធ្វើប្រតិបត្តិការផ្ញើប្រាក់ ទៅ-មក ជុំវិញពិភពលោក តាមរយៈបណ្តាញដៃគូអន្តរជាតិរបស់ធនាគារ Wing ដូចជា Western Union, MoneyGram, Ria Money Transfer និង Xpress Money។ អត្ថប្រយោជន៍ពិសេស៖
- ប្រើ App៖ Wing Bank បានអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ (Wing App) ដែលអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិបានដោយសេរីពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្រាន់តែប្រើទូរស័ព្ទដៃ។
- លឿន និងថ្លៃសេវាទាប៖ ប្រាក់ដែលបានផ្ញើតាម Wing នឹងទៅដល់គោលដៅក្នុងរយៈពេលឆាប់រហ័ស (ប្រហែល ២-៣ម៉ោង ឬមិនលើស១ថ្ងៃ) ខណៈថ្លៃសេវាសមរម្យ។
- សុវត្ថិភាពខ្ពស់៖ Wing ប្រើបច្ចេកវិទ្យាបង្ការ និងការពារទិន្នន័យដែលមានស្តង់ដាអន្តរជាតិ ដូចជា OTP, Biometric login និងការផ្ទៀងផ្ទាត់សុវត្ថិភាពបន្ថែម ដើម្បីធានាថាប្រាក់របស់លោកអ្នកនឹងមិនបាត់បង់នោះទេ។
- មានបណ្តាញភ្នាក់ងារច្រើន៖ Wing មានភ្នាក់ងារជាង ១៥,០០០ កន្លែងទូទាំងប្រទេស ដែលអាចផ្តល់សេវាបញ្ជូន និងទទួលប្រាក់បានយ៉ាងងាយស្រួល សម្រាប់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ជាពិសេសតំបន់ជាប់ព្រំដែន។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងលេខទូរស័ព្ទ 023 999 989 ឬគេហទំព័រ www.wingbank.com.kh។
យ៉ាងណាមិញ សេវាកម្មនេះជាជម្រើសដ៏ល្អបំផុតសម្រាប់ បងប្អូនខ្មែរដែលធ្វើការ ឬរស់នៅក្រៅប្រទេសដូចជា កូរ៉េ, ជប៉ុន, វៀតណាម, សហរដ្ឋអាមេរិក ឬប្រទេសផ្សេងៗទៀត ដែលចង់ផ្ញើប្រាក់ទៅកាន់គ្រួសារនៅកម្ពុជា ដោយរហ័ស និងមានសុវត្ថិភាពខ្ពស់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook