លារហូតហើយ! មុខងារបុរាណ​ចំនួន៤ នឹងលែងមានលើ iPhone ស៊េរីថ្មីគ្រប់ម៉ូឌែលទាំងអស់
Ping Chou EngJULY 2 2025734 views

បច្ចុប្បន្ននេះទូរស័ព្ទដៃរបស់ Apple ដែលបានចេញចុងក្រោយបង្អស់គឺត្រកូលស៊េរី 16 ដែលស៊េរីថ្មីទំនើបបន្ទាប់ គឺ iPhone17 ដែល Apple គ្រោងនឹងចេញនៅកំឡុងខែកញ្ញា ឆ្នាំ២០២៥នេះ។

យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់ The Sun បានឱ្យដឹងថាឥឡូវនេះ ចាប់ពីស៊េរី  iPhone16 និងស៊េរីក្រោយៗទៅ Apple នឹងលុបមុខងារបុរាណទាំង៤នេះ លែងមាននៅលើ iPhone ម៉ូឌែលថ្មីៗទៀតហើយ៖

. មុខងារ Home button ប៊ូតុងដែលរួមបញ្ចូល Touch ID គឺជាសញ្ញាសម្គាល់របស់ទូរស័ព្ទ iPhone ចាស់ៗ។ មុខងារនេះត្រូវបានដកចេញពីត្រកូល iPhone ម៉ូឌែលចុងក្រោយដែលត្រូវមានគឺត្រឹម iPhone SE ប៉ុណ្ណោះ។

iPhone Se 3

Iphone16e 002 763238

. មុខងារ Touch IDឧបករណ៍ចាប់ស្នាមម្រាមដៃដែលរួមបញ្ចូលជាមួយប៊ូតុង Home ក៏នឹងលែងមាននៅលើ iPhones បច្ចុប្បន្នទៀតដែរ ដោយឥឡូវនេះ iPhone ពឹងផ្អែកលើ Face ID សម្រាប់ការផ្ទៀងផ្ទាត់ការបើកសោរទូរស័ព្ទ។

Which Iphones Have Touch ID Se 2020

. មុខងារ Lightning Portរន្ធសាកថ្ម Lightning ដែលជាស៊េរីចាស់នឹង ត្រូវបានជំនួសដោយរន្ធសាកថ្មជា USB-C វិញចាប់ពី iPhone 15 និងម៉ូដែលបន្តបន្ទាប់ទៀត ដោយស្របតាមស្តង់ដារឧស្សាហកម្មថ្មី។​

USB C to Lightning

Iphone16e 003 694365

. មុខងារ Mute Switchប៊ូតុងបិទបើកដែលប្រើដើម្បីបិទបើករហ័សរវាងមុខងាររោទ៍ និងបិទសំឡេងឱ្យស្ងាត់ ត្រូវបានជំនួសដោយប៊ូតុង Action វិញនៅលើម៉ូដែល Pro ហើយមុខងារ Mute Switch នឹងលែងមាននៅលើ iPhone ចាប់ពីម៉ូឌែល iPhone16e ឡើងទៅ។  

Mute Switch

សូមជម្រាបថាបច្ចុប្បន្ននេះទូរស័ព្ទដៃដែល Apple ទើបបានប្រកាសដាក់ជារបស់ហួសសម័យនិងចូលនិវត្តន៍រួមមាន  iPhone 8 Plus, iPhone X, iPhone XS និង iPhone XS Max ខណៈទូរស័ព្ទស៊េរីទាំងនេះរបស់ Apple នឹងលែងមានសេវាកម្មជួសជុលគ្រឿង ឬទទួលបានការអាប់ដេតប្រព័ន្ធ iOS ថ្មីៗទៀតឡើយ៕​

អត្ថបទដោយ៖ ពីង ជូអេង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia