គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Honda ផ្ញើសារចាក់ដោតចុងក្រោយដ៏មានន័យជូនកីឡាករឈុតធំ
Kan DaraJANUARY 4 2023379 views

លោក Keisuke Honda អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា និងជាកីឡាករ​បាល់ទាត់ដ៏ឆ្នើមរបស់ជប៉ុន មុនមកដឹកនាំក្រុមជម្រើសជាតិរបស់កម្ពុជា។ ក្នុងនោះដែរនាព្រឹត្រ្តិការណ៍បាល់ទាត់ប្រចាំតំបន់អាស៊ានឆ្នាំ២០២២ គ្រូបង្វឹកវ័យ៣៦ឆ្នាំ រូបនេះបានផ្តាំផ្ញើសារចុងក្រោយដ៏មានន័យជូនកីឡាករឈុតធំរបស់ខ្លួនក្រោយបង្ហើបថាលោកទំនងជាបញ្ចប់តួនាទីជាអ្នកចាត់ការនៅក្នុងក្រុមរបស់ខ្លួន។

យោងតាមវីដេអូនៅលើគេហទំព័ផ្លូវការ​​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថាលោក Honda និយាយជូនពរផ្តាំផ្ញើ យ៉ាងចាក់ដោតដល់កីឡាករកម្ពុជាថា៖

“ខ្ញុំសុំឱ្យយើងចែករំលែកបទពិសោធន៍ដែលមាននៅក្នុងក្រុមជម្រើសជាតិទៅកាន់យុវជនដែលជាកីឡាករក្មេងៗជំនាន់ក្រោយ ហើយមិនចាំបាច់ទាល់តែយើងចប់អាជីពជាកីឡាករនោះទេ យើងអាចចែករំលែក ចំណេះដឹងរបស់យើងទៅកាន់ក្មេងៗជំនាន់ក្រោយឥឡូវនេះ ខ្ញុំពិតជារីករាយហើយមិនចាំបាច់អរគុណខ្ញុំទេ ខ្ញុំពិតជាសប្បាយចិត្តនៅពេល ឃើញកីឡាកររបស់យើងអាចចែករំលែកគំនិតនិងបទពិសោធន៍គ្នាទៅវិញទៅមក ហើយខ្ញុំសង្ឃឹមថាកម្ពុជាអាចចូលលេងនៅ World Cup បានមុននឹងខ្ញុំស្លាប់”។

គួរជម្រាបផងដែរថាក្រៅពីអាជីពបាល់ទាត់ លោកគឺជាគ្រូបង្វឹក ជាសហគ្រិននិងជាអ្នកវិនិយោគមួយរូបផងដែរហើយ បច្ចុប្បន្នលោកមានការងារចំនួន៤ រួមទាំងស្ថាបនិក និងCEO នៅ Now Do សហស្ថាបនិក Dreamers VC និង Head Brand Ambassador នៅ Agribuddy ​នេះបើយោងតាមវេបសាយ Crunchbase បានចុះផ្សាយ៕  

អត្ថបទដោយ៖ ពីង​ ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia