សហព័ន្ធបាល់ទាត់កម្ពុជាចេញសារ១ ជូនលោក Honda ក្រោយចប់ភារកិច្ចដឹកនាំក្រុមជម្រើសជាតិ
Bunthoeun KoemMAY 10 20231.6 K views

ក្រោយបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយលទ្ធផលបរាជ័យ ២៖១​ បានធ្វើឲ្យកម្ពុជាមិនអាចឡើងទៅវគ្គបន្ដបាននៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២លើយ។ ហើយការប្រកួតនេះ ក៏ជាពេលវេលាចុងក្រោយនៃការដឹកនាំរបស់លោក Keisuke Honda ក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ។

345893447 636051175310914 3178725915845694803 N

យ៉ាងណាក្រោយបញ្ចប់ការប្រកួតក៏មានការរៀបចំពិធីលា និងអរគុណដល់អ្នកចាត់ការជនជាតិជប៉ុនរូបនេះផងដែរ។ ជាមួយគ្នានេះសហព័ន្ធបាល់ទាត់កម្ពុជាក៏បានចេញសារអរគុណអ្នកគាំទ្រដែលបានចូលរួមទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម ព្រមទាំងបានផ្ញើសារជូនពរ និងថ្លែងអំណគុណដល់លោក Keisuke Honda ដូចគ្នា។

ដោយនៅក្នុងសារដែលផុសនៅលើផេកសហព័ន្ធមានខ្លឹមសារដូច្នេះថា «ពួកយើងទាំងអស់គ្នាពីក្រុមជម្រើសជាតិកម្ពុជា​ កីឡាករ គ្រូបង្វឹក និងមន្រ្តី ស.ប.ក​ ទាំងអស់ សូមថ្លែងអំណរគុណចំពោះ​ទឹកចិត្ត ការគាំទ្ររបស់បងប្អូនក្នុងអំឡុងព្រឹត្តិការណ៍នេះ​ និងសោកស្ដាយដែលមិនអាចបន្តទៅជុំបន្ទាប់»

«សូមអរគុណដល់លោក Keisuke Honda ចំពោះការខិតខំប្រឹងប្រែងក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ ពួកយើងសូមជូនពរឲ្យលោកជួបប្រទះតែសំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ចនាពេលខាងមុខ»

សូមជម្រាបថា លោក Keisuke Honda បានចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជារយៈពេល ៥ ឆ្នាំហើយពោលចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ។ អ្វីដែលធ្វើឲ្យប្រជាជន និងអ្នកកាំទ្របាល់ទាត់កម្ពុជា គោរពស្រឡាញ់លោកខ្លាំង គឺក្នុងការដឹកនាំជាច្រើនឆ្នាំកន្លងមកនេះលោក Honda ពុំយកប្រាក់ខែពីសហព័ន្ធបាល់ទាត់កម្ពុជានោះឡើយ៕

345897653 909168480190782 358176375336679407 N

346279031 3878560989037170 2062525508740313954 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia