បណ្តាំឪពុក! សេដ្ឋិនីមានទ្រព្យ១.៤ពាន់លាន$ សុខចិត្តជិះឡានជជុះ ព្រោះមូលហេតុធំនេះ
Kan DaraJUNE 26 20231.1 K views

វាពិតជាពិបាកស្រមៃក្លាយជាមហាសេដ្ឋីត្រឹមវ័យជំទង់ ប៉ុន្តែបងប្អូនស្រីពីរនាក់នេះ Katharina និង Alexandra Andresen មានសំណាងបានស្នងមរតក Norwegian ទទួលទ្រព្យសម្បត្តិចំនួន ១,៤ពាន់លានដុល្លារមុនពេលឈានដល់អាយុ២០ឆ្នាំ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទោះមានទ្រព្យស្តុកស្តម្ភពួកគេនៅតែជិះឡានជជុះដដែល។

១

យុវតីវ័យ២៥ឆ្នាំ Alexandra Andresen បានបង្ហាញខ្លួនជាលើកដំបូងក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes នាឆ្នាំ២០១៦ គ្រានាងមានអាយុ១៩ឆ្នាំ។ យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ចាប់តាំងពីពេលនោះមកនាងបានគ្រងតំណែងជាមហាសេដ្ឋីរហូតមកទល់នឹងបច្ចុប្បន្ន។ ក្នុងនោះប្អូនស្រីរបស់នាង Katharina ក៏បានកាន់កាប់តំណែងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ខណៈពេលដែល Kylie Jenner បង្ហាញការប្រមូលរថយន្តប្រណីតរបស់នាងដែលមានដូចជារថយន្ត Range Rovers ពីរគ្រឿង និងរថយន្ត Rolls Royce រួមទាំងបុគ្គលមានទ្រព្យសម្បត្តិកំពូលៗផ្សេងទៀតប្រើប្រាស់រថយន្តមានតម្លៃថ្លៃកប់ក្តោង បែរជាបងប្អូនស្រីទាំងពីរនេះជិះឡានមួយតឹកទៅវិញ។

Katharina បាននិយាយកាលពីឆ្នាំ២០១៦ ថាឪពុកម្តាយរបស់នាងបានបង្រៀនពួកគេកុំអោយរស់នៅហួសហេតុពេកជាពិសេសនៅពេលនិយាយដល់សេរីយានយន្ត។ ជាមួយគ្នានេះដែរ លោក Johan Andresen Jr ដែលត្រូវជាឪពុករបស់បងប្អូនស្រីទាំងពីរនាក់នេះ បានផ្តាំទៅកាន់កូនស្រីយ៉ាងដូច្នេះថា៖ «មានច្បាប់ដែលយើងអាចទិញឡានស្អាតបាន ប៉ុន្តែវាត្រូវតែជាឡានមួយតឹក»។ នេះបើយោងតាមសារព័ត៌មាន The Telegraph។

៣

Alexandra បាននិយាយនៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៤ ជាមួយទស្សនាវដ្តីសាជីវកម្មមួយដែលចុះផ្សាយដោយ Ferd ថា៖ «ខ្ញុំពិតជាសន្សំសំចៃគ្រប់ពេលវេលាហើយខ្ញុំតែងតែធ្វើវា។ ខ្ញុំសន្សំនៅគ្រប់ពេលដែលទទួលបានប្រាក់ដូចជា ការទទួលបានប្រាក់ឧបត្ថម្ភប្រចាំសប្តាហ៍ សន្សំលុយដែលខ្ញុំឈ្នះក្នុងការប្រកួត ឬប្រសិនបើខ្ញុំទទួលលុយជាកាដូសម្រាប់ថ្ងៃកំណើតរបស់ខ្ញុំក៏ដោយ។ វាមានន័យថាខ្ញុំអាចទិញរបស់របរដែលខ្ញុំចង់បានដូចជាកាបូប ឬស្បែកជើងដោយមិនចាំបាច់សុំម្តាយឬឪពុកឲ្យលុយនោះទេ»។

២

បងប្អូនស្រីទាំងពីរនេះ មិនមានទម្លាប់ចាយវាយលើរបស់ថ្លៃហួសហេតុ ឬចំណាយលុយផ្តេសផ្តាសឡើយបើទោះជាខ្លួនមានទ្រព្យរាប់ពាន់លានដុល្លារហើយក៏ដោយ។ Katharina និង Alexandra Andresen តែងស្តាប់បង្គាប់តាមការណែនាំរបស់ឪពុកម្តាយខ្លួន ដោយយល់ដឹងពីតម្លៃនៃលុយ និងភាពចាំបាច់ក្នុងកាប្រើប្រាស់លុយ។ ស្របជាមួយគ្នានេះដែរ វាក៏ជាមូលហេតុមួយដែលធ្វើឲ្យបងប្អូនស្រីទាំងពីរនាក់នេះ អាចគ្រងតំណែងជាមហាសេដ្ឋីវ័យក្មេងបំផុតលើពិភពលោកមកទល់នឹងសព្វថ្ងៃនេះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia