សមិទ្ធផលថ្មី! ស្អែកនេះកំពង់ផែទឹកជ្រៅថ្មី១ទៀត នឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ
Bunthoeun KoemJUNE 5 2024452 views

នៅទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត ដែលមានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ចម្ងាយប្រមាណ ១៦០គីឡម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៣។

428682189 775707798073550 2834030933085733440 N

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែមានវិសាលភាពលើផ្ទៃដីគោក ២០៧ហិកតា និងផ្ទៃទឹក ៦៧៨ហិកតា។ ក្នុងនោះ ដែនគោកជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែ។

សូមជម្រាបថា កំពង់ផែអន្តរជាតិកំពត ត្រូវបានវិនិយោគដោយ​ក្រុមហ៊ុន​កំពតផត របស់អ្នកឧកញ៉ា វិញ ហួរ ដែលជាក្រុមហ៊ុនឯកជនក្នុងស្រុក ១០០ភាគរយ និងមានទុនសរុប ១៤០ លានដុល្លារ សម្រាប់ដំណាក់កាលទី១។ កំពង់ផែនេះ គឺជាកំពង់ផែទឹកជ្រៅទី២ របស់កម្ពុជា ដែលមានជម្រៅ ១៣ ម៉ែត្រ។

ដោយក្នុងកំពង់ផែថ្មីនេះគឺមានសាងសង់ដូចជា ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញ​ចូលគ្រប់​ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវា ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ៕

447229551 775708351406828 7138690187205087538 N

445186373 775708221406841 4044208822140109182 N

445029303 775708028073527 2045372134497556699 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia