ជាធម្មតាឲ្យតែការងារបានប្រាក់ខែច្រើនតែងតែមានសម្ពាធច្រើនដែលធ្វើឲ្យមនុស្សមួយចំនួនធំកាន់តែស្រ្តេសច្រើន។ យ៉ាងណាមិញការងារចំនួន៤ខាងក្រោមនេះ អាចផ្ដល់ប្រាក់ចំណូលក្បែរខ្ទង់ម៉ឺនដុល្លារក្នុងមួយខែហើយស្រ្តេសតិចទៀតផង។ នេះបើយោងតាម CNBC។
ការងារជាអ្នកសេដ្ឋកិច្ចផ្នែកបរិស្ថានគឺអ្នកត្រូវស្រាវជ្រាវពីប្រភពថាមពលដែលអាចជំនួសថាមពេលមួយចំនួនដែលបកំពុងប្រើប្រាស់បច្ចុប្បន្ន។ ការងារនេះទាមទារសញ្ញាបត្រPh.D ឬសញ្ញាបត្រច្បាប់។ ហើយការងារនេះអ្នកអាចរកចំណូលបាន១១៥,៧៣០ដុល្លារក្នុងមួយឆ្នាំ។
២. អ្នកឯកទេសផ្នែកប្រភពទឹក
ការងាររបស់អ្នកឯកទេសផ្នែកប្រភពទឹកគឺមានតួនាទីរចនានិងជួយអនុវត្តកម្មវិធីដែលធ្វើឲ្យប្រភពទឹកមានភាពប្រសើរឡើង និងផ្ដល់នូវទឹកស្អាតទៅកាន់សហគមន៍ផ្សេងៗនៅតំបន់ជាក់លាក់ណាមួយ។ កាងារនេះទទួលបានប្រាក់ខែប្រចាំឆ្នាំ១៥៧,៧៤០ដុល្លារ។
៣. វិស្វករប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ
វិស្វករផ្នែកនេះគឺបង្កើត អភិវឌ្ឍននិងគ្រប់គ្រងឧបករណ៍ដើម្បីធ្វើឲ្យថាមពលព្រះអាទិត្យកាន់តែប្រសើរឡើងដើម្បីបង្កើតថាមពលដែលមិនបំពុលដល់បរិស្ថាន។ ការងារនេះទទួលបានប្រាក់ខែប្រចាំឆ្នាំ១១១,៩៧០ដុល្លារ។
៤. វិស្វករបរិស្ថាន
វិស្វករបរិស្ថានប្រើប្រាស់វិទ្យាសាស្រ្តនិងគណិតវិទ្យាដើម្បីអភិវឌ្ឍនដំណោះស្រាយដែលជួយការពារបរិស្ថាននិងសុខភាពសាធារណៈ។ ការងារនេះផ្ដោតលើការងារដូចជាការធ្វើឲ្យគុណភាពទឹកប្រសើរឡើងនិងការគ្រប់គ្រងសំណល់ជាដើម។ ការងារនេះរកប្រាក់ចំណូលបានប្រមាណ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ