ជីវវិទូ​ម្ចាស់ពានរង្វាន់ណូបែល វ័យ៧២ឆ្នាំថាមានវិធី៣នេះ ធ្វើឱ្យមនុស្សមានអាយុវែង រាងកាយមាំមួន
Ping Chou EngNOVEMBER 13 2024137 views

លោក Venki Ramakrishnan គឺជាជីវវិទូម្ចាស់ពានរង្វាន់ណូបែលឆ្នាំ២០០៩ ក្រោយជោគជ័យលើការងារស្រាវជ្រាវអំពី Ribosome (កោសិកាបង្កើតប្រូតេអ៊ីនក្នុងខ្លួន) និងជាអតីតប្រធានសាលាវិទ្យាសាស្ត្រដ៏ចំណាស់បំផុតរបស់ពិភពលោកគឺ Royal Society​។

 

​​ក្រោយបានសិក្សានិងដកពិសោធន៍ លោកជីវវិទូអង់គ្លេស-អាមេរិក មានដើមកំណើតឥណ្ឌារូបនេះ បានឱ្យដឹងថាមានវិធី៣យ៉ាងជួយឱ្យមនុស្សមានអាយុវែងនិងមានកាយសម្បទាមាំមួន ខណៈវាក៏ជាជម្រើសនៃរបៀបរស់នៅដ៏សាមញ្ញរបស់គាត់ដែរ នៅពេលគាត់កាន់តែចាស់ទៅ។

 

. អាហារមានគ្រឿងទេសតិច​៖ លោក Ramakrishnan តែងតែហូបអាហារដែល តាមទម្លាប់នៅតំបន់គាត់គឺរបបអាហារមេឌីទែរ៉ាណេ ដែលជាគំរូអាហារមានរសជាតិស្រាល មួយប្រភេទដែលបានរកឃើញនៅក្នុងឆ្នាំ១៩៧៥ តាមប្រពៃណីប្រទេសក្រិចនិងអ៊ីតាលី ជាប្រភេទអាហារមានផ្លែឈើ បន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិដែលមិនឆ្លងកាត់ការកៃច្នៃ។

 

. ជិះកង់៖ លោក Ramakrishnan មិនមានឡានជិះទេ គាត់តែងជិះកង់រាល់ថ្ងៃយ៉ាងហោចណាស់១០គីឡូម៉ែត្រក្នុងមួយថ្ងៃ គាត់បញ្ជាក់ថាការជិះកង់ជួយឱ្យផ្នែកជាច្រើនស្ទើរតែទាំងមូល នៃរាងកាយរឹងមាំឡើង។

 

បើផ្អែកលើទិន្នន័យពីមនុស្សពេញវ័យនៅអាមេរិកចំនួន១ម៉ឺននាក់ដែលមានអាយុជាមធ្យម៧១ឆ្នាំ ក៏បានអះអាងថាអ្នកដែលតែងលើកដុំដែក និងធ្វើលំហាត់ប្រាណពី ១៥០ទៅ៣០០នាទីក្នុងមួយសប្តាហ៍ គឺមានអត្រា៤១ភាគរយ រស់បានយូរជាង បើធៀបនឹងមិត្តរួមការងាររបស់ពួកគេដែលអង្គុយស្ងៀម។

 

. ដេកឱ្យបាន៨ម៉ោង/១យប់៖ លោក Ramakrishnan តែងគេង៨ម៉ោងក្នុង១យប់ ខណៈលោកមើលឃើញថាបច្ចុប្បន្ននេះមនុស្សមួយចំនួនធំមើលស្រាលសារៈសំខាន់នៃការគេង ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ការគេងឱ្យបានគ្រប់គ្រាន់៨ម៉ោងក្នុងមួយយប់ អាចបន្ថែមអាយុរយៈពេលពីរ-បីឆ្នាំដល់ជីវិតមនុស្សយើង។ 

 

យ៉ាងណាមិញនៅក្នុងសៀវភៅថ្មីរបស់គាត់ដែលមានចំណងជើងថា #Why We Die បានសរសេរថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ អត្ថបទវិទ្យាសាស្ត្រជាង៣០ម៉ឺន ត្រូវបានបោះពុម្ពផ្សាយ ហើយក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មជាង៧០០បានបណ្តាក់ទុនរាប់សិបពាន់លានដុល្លារក្នុងការស្រាវជ្រាវពន្យារភាពចាស់និងគន្លឹះអាយុវែង ខណៈពេលដែលវិធីសាស្រ្តសាមញ្ញនៃទម្លាប់រស់នៅទាំង៣ខាងលើ មនុស្សធម្មតាភាគច្រើនក៏អាចធ្វើបាន៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia