ដំណឹង! នេះជាមុខទំនិញរបស់ថៃ ដែលអគ្គនាយកដ្ឋានគយបិទមិនឱ្យនាំចូលមកកាន់កម្ពុជាទេ
ធី ស្រីល័ក្ខJULY 16 20253.1 K views

មុននេះបន្តិច យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្រកាសថា ខាងក្រោមនេះគឺជា ទំនិញដែលមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចជា៖

១. បន្លែនិងផ្លែឈើ

២. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ មុខទំនិញក្នុងចំណុចនេះ មានដូចជា៖ ប្រេងសាំង (Gasoline), ប្រេងម៉ាស៊ូត (Diesel), ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG), ប្រេងខ្មៅ (Fuel oil) និង ប្រេងសាំងយន្តហោះ (Jet-A1)។

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុចទាំង២ខាងលើ មិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលទេ ដូច្នេះអាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។

យ៉ាងណាមិញ ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយយោធាថៃ៕

២៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia