មានមនុស្សមិនតិចទេដែលមានក្ដីស្រមៃចង់ធ្វើជាគ្រូបង្រៀនព្រោះអាជីពនេះពិតជាមានតម្លៃណាស់ពោលគឺគ្រូបង្រៀនគឺជាអាជីពមួយដែលជួយបណ្ដុះធនធានមនុស្សសម្រាប់ប្រទេសជាតិដើម្បីឲ្យប្រទេសជាតិយើងមានធនធានល្អសម្រាប់អភិវឌ្ឍនសេដ្ឋកិច្ចជាតិ។
ជុំវិញអាជីពជាគ្រូបង្រៀននេះដែរ ខាងក្រោមនេះគឺជាប្រាក់បៀវត្សគ្រូបង្រៀននៅឆ្នាំ២០២៥ទៅតាមឋានន្តរស័ក្តិនិង ទៅតាមកម្រិតពីកម្រិតបឋមដល់កម្រិតឧត្ដម។
១. កម្រិតឧត្ដម
គ្រូបបង្រៀនឋមមានប្រាក់បៀវត្សមូលដ្ឋានចាប់ពី៩០៧៣៥០រៀលដល់១៤៤៦៥០០រៀលនិងមានបៀវត្សមុខងារចំនួន៨២០០០០រៀល។
២. កម្រិតមូលដ្ឋាន
គ្រូបង្រៀនកម្រិតមូលដ្ឋានមានប្រាក់បៀវត្សមូលដ្ឋានចាប់ពី៧៨៩០០០រៀលដល់១២៣៦១០០រៀលនិងមានបៀវត្សមុខងារ៨១០០០០រៀល។
៣. កម្រិតបឋម
គ្រូបង្រៀនកម្រិតបឋមមានប្រាក់បៀវត្សមូលដ្ឋានចាប់ពី៦៩៦៩៥០រៀលដល់១០២៥៧០០រៀលនិងមានបៀវត្សមុខងារ៨០០០០០រៀល។
គួរបញ្ជាក់ផងដែរថាប្រាក់បៀវត្សគ្រូបង្រៀនបានតិចឬច្រើនគឺអាស្រ័យទៅតាមឋានន្តរស័ក្តិ សន្ទស្សន៍ និងកម្រិត។ ដើម្បីកាន់តែច្បាស់ពីប្រាក់បៀវត្សគ្រូបង្រៀនទៅតាមកម្រិតសូមមើលតារាងបៀវត្សគ្រូបង្រៀនគ្រប់កម្រិតសម្រាប់ឆ្នាំ២០២៥ខាងក្រោមនេះ៕