ប្រយ័ត្នទឹកភ្នែក! ចង់ឈប់ធ្វើការ ចេញរកស៊ីខ្លួនឯង បើប៉ះរបរ៥នេះ ដូចយកលុយទៅបោះចោលអ៊ីចឹង
ធី ស្រីល័ក្ខJULY 16 20253.3 K views

នរណាៗក៏មានក្តីស្រមៃចង់មានមុខរបរផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯងពេលចាស់ដែរ ប៉ុន្តែចំពោះមុខរបរនីមួយៗមិនមែនចេះតែនឹកឃើញភ្លាមចង់ទៅរកស៊ីភ្លាមៗនោះទេ ពោលបើយើងមានទុនតិចហើយទៅរកស៊ីរបរណាដែលលើសពីសមត្ថភាពខ្លួនឯងពេកនោះវានឹងធ្វើឱ្យយើងខាតទាំងលុយខាតទាំងពេលវេលាផងដែរ។ ខាងក្រោមនេះជាមុខរបរទាំង៥ ដែលបងប្អូនមានទុនតិចៗកុំប៉ះឱ្យសោះ៖

.របរចង្អៀតខ្លាំង៖ ជាការពិតណាស់ មានបងប្អូនមានចំនួនចង់ប្រញាប់ចេញរកស៊ីខ្លាំងពេក ទៅចាប់របរដែលទីផ្សារកំពុងតែចង្អៀតខ្លាំង និងទីផ្សារមានតិចខ្លាំង ដូច្នេះធ្វើឱ្យគាត់មិនអាចពង្រីកអាជីវកម្មខ្លួនឯងបានតែបែរជាទៅតម្លើងតម្លៃគុណភាពផលិតផលរហូតលក់មិនបានលក់មិនដាច់ហើយប្រភេទអាជីវកម្មនេះគឺពិបាករស់ណាស់ ដែលជាហេតុធ្វើឱ្យចិញ្ចឹមបុគ្គលិកមិនរស់នោះទេ

. មុខរបរដែលគេកំពុងរកស៊ីច្រើន៖ កាលពីកន្លងទៅ លោក សំ កុសល បាននិយាយថា ចំពោះមុខរបរដែលលោកហៅថាកំដរទីផ្សារនិងគ្មានអនាគតនេះ គឺជាប្រភេទមុខរបរដែលគេកំពុងតែរកស៊ីច្រើន។ ហើយសម្រាប់របរដែលគេរកស៊ីច្រើននេះ បងប្អូនប្រាកដជាឃើញហើយថានៅតាមដងផ្លូវយើងនេះគឺគេនិយមរកស៊ីនៅវិស័យកាហ្វេនេះច្រើនណាស់ ដូច្នេះអ្នកដែលមករកស៊ីក្រោយគេទាំងគ្មានជំនាញច្បាស់លាស់ ឃើញគេលក់ទៅដាច់លក់ទៅបានចំណូលច្រើនចុងក្រោយបែរជាបិទទ្វារខាតទាំងលុយខាតទាំងពេលវេលាថែមទៀតផង។

ហើយចំពោះរបរប្រភេទនេះដែរ មិនមែនមានន័យថាមិនល្អ១០០%នោះឡើយ សម្រាប់អ្នកដែលចាប់របរវិស័យកាហ្វេនេះឈរជើងបានយូរឆ្នាំគឺពិតជាគួរឱ្យសរសើរដោយសារគាត់មានបទពិសោធន៍ច្បាស់ ប៉ុន្តែសម្រាប់អ្នកដែលទើបទៅរកស៊ីថ្មីៗគឺឆាប់មានហានិភ័យខ្លាំងណាស់ ដូច្នេះបើចង់រកស៊ីវិស័យកាហ្វេចាំរកចំណុចពិសេសជាងគេចាំបើកទើបរស់បានយូរ។

.របរដើមទុនធំ៖ ចំពោះមុខរបរចុងក្រោយដែលអ្នកទើបចេញរកស៊ីហើយគ្មានបទពិសោធន៍រកស៊ីគួរតែចៀសវាងនោះគឺរបរដែលចាយទុនធំ ជាប្រភេទរបរដែលចាយទុន ២០ ៣០ម៉ឺនដុល្លារឡើង គួរតែពិចារណាឱ្យច្បាស់មុនរកស៊ី កុំមានលុយភ្លាមចាប់យករបរធំភ្លាមទាំងដែលខ្លួនឯងមិនធ្លាប់មានបទពិសោធន៍រកស៊ី ព្រោះវាជាហានិភ័យធំណាស់ បើហ៊ានប្រថុយទាំងភាពស្រពិចស្រពិល។

.អាជីវកម្មដែលពិបាកពង្រីក៖ ចំពោះប្រភេទអាជីវកម្មដែលពិបាកពង្រីកនេះ គឺជាប្រភេទអាជីវកម្មដែលយើងមើលទៅឃើញថាអាជីវកម្មដែលប្រើម៉ាស៊ីនជំនួសអត់បាន អញ្ចឹងប្រភេទអាជីវកម្មនេះទោះបីជាចង់លក់ហ្រ្វេនឆាយបន្តក៏ពិបាកខ្លាំងដែរ ដោយសារអាជីវកម្មរបស់យើងប្រើតែកម្លាំងមនុស្សសុទ្ធមិនសូវមានខាងបច្ចេកវិទ្យាចូលទេ ដូច្នេះហើយអាជីវកម្មណាដែលគ្មានបច្ចេកវិទ្យានៅក្នុងនោះគឺជាអាជីវកម្មដែលពិបាកពង្រីកខ្លាំងបំផុត បែបនេះសម្រាប់បងប្អូនដែលកំពុងតែរកស៊ីហើយឃើញថាខ្លួនឯងកំពុងតែគ្មានបច្ចេកវិទ្យាចូលខ្លះមែនសូមប្រញាប់កែកុនទៅ។

.មុខរបរដែលចិញ្ចឹមបុគ្គលិកមិនរស់៖ មានបងប្អូនមានចំនួនចង់ប្រញាប់ចេញរកស៊ីខ្លាំងពេក ទៅចាប់របរដែលទីផ្សារកំពុងតែចង្អៀតខ្លាំង និងទីផ្សារមានតិចខ្លាំង ដូច្នេះធ្វើឱ្យគាត់មិនអាចពង្រីកអាជីវកម្មខ្លួនឯងបានតែបែរជាទៅតម្លើងតម្លៃគុណភាពផលិតផលរហូតលក់មិនបានលក់មិនដាច់ហើយប្រភេទអាជីវកម្មនេះគឺពិបាករស់ណាស់ ដែលជាហេតុធ្វើឱ្យចិញ្ចឹមបុគ្គលិកមិនរស់នោះទេ។

បែបនេះហើយមុននឹងបងប្អូនសម្រេចចិត្តរកស៊ីត្រូវគិតឱ្យច្បាស់ ហើយត្រូវចេះមើលទីផ្សារកុំរើសរបរណាដែលមើលទៅមានទីផ្សារតូច ទីផ្សារចង្អៀត ហើយកុំរើសរបរណាដែលលក់ដាច់តែ១ឆាវៗ ប្រសិនជាយើងគ្មានជំនាញខាងមើលទីផ្សារទេមុននឹងចេញរកស៊ីគួរតែស្រាវជ្រាវឱ្យច្បាស់ ឬរកអ្នកជំនាញណាមួយមកពិភាក្សាជាមួយទើបជារឿងល្អ៕

26

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia