មិននេះបន្តិច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះតំណរភ្ជាប់ក្លែងក្លាយ( Phishing link) ដែលគ្មានប្រភពច្បាស់លាស់ព្រោះអាចមានហានិភ័យដល់គណនីតេឡេក្រាមរបស់អ្នក។
តំណរភ្ជាប់ក្លែងក្លាយ( Phishing link) គឺជាទម្រង់ឆបោកបន្លំដែលជនខិលខូចបន្លំខ្លួនធ្វើជាក្រុមដោះស្រាយបញ្ហាតេឡេក្រាម ហើយបើអ្នកចុចlink និងបំពេញព័ត៌មានផ្ទាល់ខ្លួននោះ គណនីតេឡេក្រាមនរបស់អ្នកអាចនឹងត្រូវបានគេhack។
ដើម្បីសុវត្ថិភាពសូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ។ រូបភាពខាងក្រោមគឺជាទម្រង់សារដែលជនខិលដូចផ្ញើសារបន្លំដោយប្រើតំណរភ្ជាប់ក្លែងក្លាយ( Phishing Link)៕