រៀនចប់ពិបាករកការងារ មែនទេ? មកស្គាល់វេបសាយ៣ ជាកន្លែងប្រកាសរើសបុគ្គលិក ពេញប្រទេស
Ping Chou EngJULY 17 2025664 views

ការងារមានច្រើនប្រភេទណាស់នាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែក៏នៅតែមានបងប្អូនខ្លះ ជាពិសេសនិស្សិតដែលបញ្ចប់ការសិក្សា នៅពិបាករកការងារធ្វើ ដោយហេតុថាពេលខ្លះពួកគាត់អាចនឹងខ្វះព័ត៌មាន ខ្វះទំនាក់ទំនងជាដើម ខណៈកត្តាទាំងនេះសំខាន់ណាស់ក្នុងការស្វែងរកការងារធ្វើ។

ដូច្នេះថ្ងៃនេះយើងសូមណែនាំវេបសាយខ្មែរ៣ ដែលជាកន្លែងប្រកាសរើសបុគ្គលិក ទូទាំងប្រទេសកម្ពុជា មានក្រុមហ៊ុនធំតូចជាច្រើនប្រភេទ មុខតំណែងការងារច្រមុះតាមបទពិសោធន៍៖

. Khmer Tech Market វេបសាយខ្មែរមួយនេះគឺជាភ្នាក់ងារដែលផ្គូផ្គងរវាងផ្នែកផ្តល់សេវាកម្ម និងផ្នែកតម្រូវការ លើជំនាញបច្ចេកវិទ្យា។ ពោលគឺជួយរើសបុគ្គលិកដល់ម្ចាស់អាជីវកម្ម និងជួយបេក្ខជនឱ្យរើសការងារបានត្រឹមត្រូវ។ កាន់តែជំនាញទៀតនោះ Khmer Tech Market គឺជាបណ្តុំទីផ្សារសម្រាប់អ្នកចង់ធ្វើការងារ Freelance ដើម្បីរកចំណូលបន្ថែម ឬធ្វើជាបុគ្គលិកតាមរដូវកាលសម្រាប់ Project រយៈពេលវែងឬខ្លីជាដើម។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមពី Khmer Tech Market សូមទាក់ទងទៅកាន់លេខ៖ 099 628 665។

. Frist Solution Recruitment វេបសាយខ្មែរមួយនេះគឺជាភ្នាក់ងារដែលរើសបុគ្គលិកសម្រាប់ម្ចាស់អាជីវកម្មនិងជួយបុគ្គលិករើសការងារឱ្យបានត្រឹមត្រូវ។ ក្រុមហ៊ុននេះមានបែងចែកការងារតាមវិស័យដែលកំពុងជ្រើសរើស មានរៀបរាប់លម្អិតអំពីការងារនិងមានការពិពណ៌នាច្បាស់អំពីការរំពឺងទុកនៃការងារ សម្រាប់បេក្ខជន។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមពី Frist Solution Recruitment សូមទាក់ទងទៅកាន់លេខ៖​ 076 777 6828 ឬ 069 222 004 (Telegram)។

. JobNet Cambodia វេបសាយមួយនេះគឺជាភ្នាក់ងារដែលរើសបុគ្គលិក ដែលមានក្រុមហ៊ុនតូចធំជាច្រើនកំពុងស្វែងរកបុគ្គលិក ដូចជា​ធនាគារព្រីន ធនាគារជីបម៉ុង ធនាគារវីង ធនាគារស្ថាបនាជាដើម។ ក្រៅពីនេះភ្នាក់ងារថ្មីមួយនេះ ក៏មានការងារតាមវិស័យផ្សេងៗទៀត តាមសមត្ថភាពរបស់បេក្ខជនដែលរកការងារធ្វើផងដែរ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមពី JobNet Cambodia សូមទាក់ទងទៅកាន់លេខ 010 522 555។

ដូច្នេះសម្រាប់អ្នកស្វែងរកការងារធ្វើសូមព្យាយាមនិងប្រឹងប្រែងដោយខ្លួនឯងបន្ថែមទៀត ព្រោះការងារល្អ ប្រាក់ខែច្រើន ក៏ត្រូវការមនុស្សខ្លាំងមកកាន់ដែរ។ បើមានជំនាញច្បាស់ មានឆន្ទៈនិងព្យាយាមពង្រឹងទំនាក់ទំនង ស្រាវជ្រាវព័ត៌មាននោះ យើងនឹងអាចស្វែងរកការងារក្នុងក្តីស្រមៃបាន៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia