មិនចេះពាក្យ អង់គ្លេសថ្មីៗ? មកស្គាល់ App ហ្វ្រីៗ៣ អាចរៀនពាក្យថ្មីៗរាល់ថ្ងៃ ហាត់និយាយភាសាបាន
Ping Chou EngJULY 17 2025349 views

ដើម្បីនិយាយភាសាអង់គ្លេសបានល្អ គេយល់ថាទាល់តែចេះពាក្យថ្មីៗបានច្រើន ដើម្បីបង្កើតសំណង់ប្រយោគថ្មីៗ។ ជាការពិតណាស់ការចេះពាក្យថ្មីៗក្នុងភាសាអង់គ្លេស ពិតជាអាចធ្វើឱ្យយើងមានពាក្យថ្មីក្នុងការនិយាយសន្ទានា អាចអានបានស៊ីជម្រៅ អាចយល់ច្បាស់ពីការស្តាប់ភាសាបរទេស ព្រមទាំងអាចសរសេរបានល្អថែមទៀតផង។

ដូច្នេះថ្ងៃនេះចាបក្រហមសូមណែនាំ App ហ្វ្រីៗ៣ អាចរៀនពាក្យថ្មីៗរាល់ថ្ងៃ ដែលបងប្អូនហាត់និយាយភាសាអង់គ្លេស មួយថ្ងៃ៥-១០នាទីក៏បាន៖

. Vocabulary builder – English សម្រាប់អេបមួយនេះវិញមានពាក្យសម្រាប់ឱ្យបងប្អូនរៀនជាប្រចាំថ្ងៃ មានការពន្យល់លើពាក្យនីមួយៗ សាកសមបំផុតសម្រាប់អ្នករៀនដំបូង អ្នកចេះខ្លះៗ​ហើយ។ ចំពោះកម្មវិធីនេះដែរអាចប្រើបានដោយឥតគិតថ្លៃ ប៉ុន្តែអាចប្រើបានតែនៅលើទូរស័ព្ទដៃប្រភេទ Android តែប៉ុណ្ណោះ។

២. WordUp | AI Vocabulary Builder អេប១នេះមានអត្ថប្រយោជន៍សម្រាប់អ្នកចង់រៀនភាសាអង់គ្លេស ព្រោះវាមុខងារច្រើនដូចជាការស្តាប់ រៀនពីសៀវភៅ E-book និងមានពាក្យថ្មីៗរាល់ថ្ងៃសម្រាប់យើងចូលទៅមើលនិងអនុវត្ត។ ចំពោះអេបនេះដែរអាចប្រើបានដោយឥតគិតថ្លៃទាំងលើទូរស័ព្ទដៃ Android និង IOS ។

៣. Duolingo កម្មវិធីសិក្សាពាក្យក្នុងភាសាអង់គ្លេស១នេះ​ ត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅជុំវិញពិភពលោក តាំងពីឆ្នាំ២០១១​ ដែលមានជាច្រើនភាសារួមបញ្ចូលគ្នា ជាពិសេសភាសាអង់គ្លេស និងការពង្រឹងពាក្យថ្មីៗ សម្រាប់មនុស្សវ័យជំទង់ និងមានមុខងារសម្រាប់បង្រៀនកុមារបានថែមទៀតផង។ ចំពោះអេបនេះដែរអាចប្រើបានដោយឥតគិតថ្លៃទាំងលើទូរស័ព្ទដៃ Android និង IOS ។

យ៉ាងណាមិញយើងសូមបន្ថែមជាតិចនិកសម្រាប់បងប្អូនចង់ចេះពាក្យថ្មីៗច្រើនក្នុងភាសាអង់គ្លេសឱ្យកត់ត្រាបន្ថែម ក្រោមពីប្រើអេបទាំង៣ខាងលើនេះ។ ឧទាហរណ៍បងប្អូនចង់ចេះភាសាអង់គ្លេសសម្រាប់ប្រើក្នុងជំនួញ បងប្អូនគួររៀនពាក្យថ្មីៗក្នុងវិស័យជំនួញឱ្យបាន៣-៥ពាក្យក្នុងមួយថ្ងៃតាមពេលវេលាដែលបងប្អូនមាន ហើយកត់ពាក្យថ្មីៗដែលបានរៀនចេះនោះ ចូលក្នុងសៀវភៅមួយដោយឡែក យូរៗជាទម្លាប់នោះបងប្អូននឹងឃើញថាខ្លួនឯងអាចចេះពាក្យថ្មីប្លែក៕

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia