នៅក្នុងការឈានជំហានដើម្បីទទួលបាននូវការថែទាំសុខភាពកាន់តែប្រសើរ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរពេទ្យ Sunway Medical Centre នៃទីក្រុង Sunway មកពីប្រទេសម៉ាឡេស៊ី បានបើកការិយាល័យតំណាងរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងគោលបំណងជួយដល់អ្នកជំងឺកម្ពុជាដែលកំពុងស្វែងរកការព្យាបាលនៅបរទេស។
ការិយាល័យនេះនឹងក្លាយជាទីតាំងប្រចាំការ ដោយផ្តល់ជំនួយជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនសម្រាប់ការសាកសួរផ្នែកវេជ្ជសាស្រ្ត ការណែនាំរបស់វេជ្ជបណ្ឌិត ការរៀបចំផែនការព្យាបាល និង ការសម្របសម្រួលការធ្វើដំណើរសម្រាប់អ្នកជំងឺកម្ពុជាដែលកំពុងស្វែងរកការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី។
ដើម្បីជាជំនួយក្នុងការទទួលបានសេវាកម្មដ៍រលូន មន្ទីរពេទ្យបានណែនាំ ទូរស័ព្ទ Hotline និង "Sunway Hospitality Package" ដែលត្រូវបានរចនាឡើងដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកជំងឺពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។ សេវាកម្មរួមមាន:
ព្រឹត្តិការណ៍សម្ពោធនេះត្រូវបានសម្ពោធដោយឯកឧត្តមឯកអគ្គរដ្ឋទូត Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់នៃការថែទាំសុខភាព។
" យើងយល់ថាការស្វែងរកសេវាកម្មព្យាបាលនៅបរទេសមិនមែនជាការសម្រេចចិត្តស្រាលនោះទេ។ នោះហើយជាមូលហេតុដែល Sunway Medical Centre ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យការធ្វើដំណើរនេះមានភាពងាយស្រួលបំផុត។ " លោកវេជ្ជបណ្ឌិត Seow Vei Ken នាយកប្រតិបត្តិ Sunway Medical Centre មានប្រសាសន៍ថា " យើងសង្ឃឹមថា Sunway Medical Centre នឹងអាចកំណត់នូវស្តង់ដានៃបទពិសោធន៍ថែទាំសុខភាពឡើងវិញ សម្រាប់អ្នកជំងឺកម្ពុជា ដែលកំពុងស្វែងរកការថែទាំនៅបរទេស — ដែលធ្វើមានភាពដិតដល់ ងាយស្រួល និងការយកចិត្តទុកដាក់ជាងគេ"។
ជាមួយនឹងគ្រែសម្រាកចំនួន 810 ដែលនឹងត្រូវបានពង្រីកដល់ 1,100 និងប្រកបដោយវេជ្ជបណ្ឌិតឯកទេស ជាង 350 នាក់ និងមជ្ឈមណ្ឌលផ្នែកវេជ្ជសាស្រ្តចំនួន 28 ផ្នែក Sunway Medical Centre នៅតែបន្ត ពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
Sunway Medical Centre ក៏ជាមន្ទីរពេទ្យតែមួយគត់នៅក្នុងប្រទេសម៉ាឡេស៊ីដែលទទួលបានការទទួលស្គាល់ ចំនួនបីគឺពី Joint Commission International (JCI) from the United States, the Australian Council on Healthcare Standards (ACHS) និង the Malaysian Society for Quality in Health (MSQH)។
មន្ទីរពេទ្យនេះត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យល្អបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយត្រូវបានចុះបញ្ជី នៅក្នុង Newsweek World's Best Hospitals Ranking 2024 និង 2025។ Sunway Medical Centre ត្រូវបានគេស្គាល់ផងដែរសម្រាប់ភាពខ្លាំងរបស់ខ្លួននៅក្នុងផ្នែកជំងឺមហារីក ផ្នែកបេះដូង ផ្នែកឆ្អឹង ផ្នែកក្រពះពោះវៀន ផ្នែកប្រព័ន្ធសរសៃប្រសាទ ផ្នែកសុខភាពស្ត្រី និងកុមារ និងការវះកាត់កម្រិតខ្ពស់។
ការិយាល័យតំណាង SUNWAY MEDICAL CENTRE នៅប្រទេសកម្ពុជា
ខ្សែទូរស័ព្ទHotline(និយាយភាសាខ្មែរ)៖ 096 92 92 921 / 076 92 92 921 (ការិយាល័យតំណាង Sunway Medical Centre នៅប្រទេសកម្ពុជា) និង017 376 566 (វេជ្ជបណ្ឌិត Molyka – វេជ្ជបណ្ដិតតំណាងផ្តាច់មុខ)។
អុីម៉ែល៖ smc-cambodia@sunway.com.my
អាស័យដ្ឋាន៖ ជាន់ទី 1, លេខ 5 វត្តកោះផ្លូវ (81), រាជធានីភ្នំពេញ, កម្ពុជា
ប្រព័ន្ធបណ្តាញសង្គម SUNWAY MEDICAL CENTRE
Facebook Page: https://www.facebook.com/sunwaymedicalcentrecambodia
Instagram: https://www.instagram.com/sunwaymedicalinternational/
សម្រាប់ការសាកសួរបន្ថែម៖
PREM
អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកអភិវឌ្ឍន៍អាជីវកម្មអន្តរជាតិ
Sunway Medical Centre