តិចអត់ដឹង! អ្នកមាន channel តេឡេក្រាម នៅខ្មែរអាចរកចំណូលបាន ឲ្យតែបំពេញលក្ខខណ្ឌងាយៗ២នេះ!
Toeuy HongJULY 17 2025203 views

Telegram គឺជាបណ្ដាញសង្គមដ៏ពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជា ដែលពួកគាត់ប្រើប្រាស់ក្នុងការទាក់ទងគ្នាក្នុងការរស់នៅប្រចាំថ្ងៃ ក្នុងការងារនិងការរកស៊ីជាដើម។ យ៉ាងណាមិញTelegram មិនត្រឹមតែជាបណ្ដាញសង្គមសម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេតែយើងក៏អាចប្រើប្រាស់វាឲ្យមានប្រយោជន៍តាមរយៈការបង្កើត Channel Telegram ផ្សព្វផ្សាយលក់ផលិតផលឬសេវាកម្មដើម្បីរកចំណូលនិងរបៀបរកចំណូលផ្សេងៗទៀតពីTelegram។

ជុំវិញការប្រើប្រាស់Telegram ឲ្យមានប្រយោជន៍ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់Telegram នៅកម្ពុជាយើងក៏អាចប្រើប្រាស់Telegramដើម្បីរកចំណូលពីកម្មវិធីTelegram មួយដែលយើងហៅថា” Telegram Ads Platform” ដែលកម្មវិធីនេះគឺជាវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មផ្លូវការរបស់ Telegram ដែលអនុញ្ញាតឲ្យក្រុមហ៊ុនផ្សេងៗជាច្រើនអាចផ្សព្វផ្សាយសារ(message ដែលពិពណ៌នាពីសេវាកម្មឬផលិតផលរបស់ពួកគេនៅក្នុង Channel Telegramរបស់អ្នក។

ចំពោះចំណូលដែលបានពីក្រុមហ៊ុនផ្សព្វផ្សាយតាមរយៈបង្ហាញជាសារ(message)ក្នុងChannel Telegram របស់អ្នកនេះគឺ Telegram ចែកគ្នាម្នាក់ពាក់កណ្ដាលជាមួយនឹងម្ចាស់ Channel ផ្ទាល់។ ឧទាហរណ៍បើចំណូលពីផ្សព្វផ្សាយទទួលបាន១០០ដុល្លារនោះ Telegram យក៥០ដុល្លារ ហើយអ្នកជាម្ចាស់ Channel Telegram បាន៥០ដុល្លារ ពោលគឺចែកគ្នាស្មើម្នាក់៥០%តែម្ដង។

 ត្រង់នេះសូមបញ្ជាក់ផងដែរថាចំណូលដែលអ្នកទទួលបានពីការផ្សព្វផ្សាយក្នុង Channel របស់អ្នកមិនមែនទទួលបានជាលុយដោយផ្ទាល់នោះ ពោលគឺTelegram ផ្ដល់ឲ្យអ្នកជាលុយឌីជីថលដែលមានឈ្មោះថាTON ជាលុយឌីជីថលអភិវឌ្ឍនដោយក្រុមហ៊ុនTelegram ផ្ទាល់តែម្ដង។ ដើម្បីប្ដូរពីកាក់TON ទៅជាលុយពិតប្រាកដដូចជាលុយដុល្លារ គឺTelegram តម្រូវឲ្យអ្នកមានកាក់TON ចាប់ពី១០កាក់ឡើងទៅ។

ខាងក្រោមនេះគឺជាជំហានដែលអ្នកត្រូវដើម្បីមានឱកាសអាចរកចំណូលតាមអនឡាញតាមរយៈTelegram របស់អ្នកផ្ទាល់៖

. បង្កើត Channel Telegram

អ្នកត្រូវបង្កើត Channel Telegram មួយផ្ទាល់ខ្លួនហើយChannel នេះគឺត្រូវតែជា Channel សាធារណៈ( Public Channel) ដែលអនុញ្ញាតឲ្យមនុស្សទូទៅអាចចូលក្នុងChannel បាន។ ហើយចំពោះលក្ខណៈដែលអាចរកចំណូលបានគឺ Channel របស់អ្នកត្រូវមាន Subscriber ចាប់ពី១០០០នាក់ឡើងទៅ។

ចែករំលែកជាប្រចាំ

បន្ទាប់ពីបានបង្កើត Channel រួចហើយអ្នកត្រូវតែធ្វើការចែករំលែកនៅក្នុង Channel របស់អ្នកនូវចំណេះដឹង បទពិសោធន៍ដែលមានប្រយោជន៍ទៅដល់អ្នកគាំទ្រ( Subscriber) ដោយចែករំលែកជារៀងរាល់ថ្ងៃ។ ត្រង់នេះអ្នកអាចជ្រើសរើសប្រធានបទជាក់លាក់ដែលជាប្រយោជន៍ដល់អ្នកតាមដាន។ ឧទាហរណ៍ អ្នកអាចចែករំលែកចំណេះជំនាញ បទពិសោធន៍ដែលអ្នកមាន។

ជាក់ស្ដែងលោក ទឿយ ហុង អ្នកស្រាវជ្រាវហិរញ្ញវត្ថុនៅ Business Cambodia មានChannel ដែលមាន Subscriber ជាង១២០០០នាក់ លោកបានចែករំលែកជាប្រចាំទាក់ទងនឹងការវិនិយោគលើផ្សារហ៊ុននិងការវិនិយោគ ហើយមកដល់ពេលនេះលោកចាប់ផ្ដើមរកចំណូលពី Channel Telegram បណ្ដើរៗហើយ។

សរុបមក អ្វីដែលបានរៀបរាប់ខាងលើគឺធ្វើឲ្យយើងបានដឹងខ្លះៗពីរបៀបរកចំណូលតាមTelegram ហើយបងប្អូនអាចយកទៅអនុវត្តបានសម្រាប់ខ្លួនឯងដើម្បីបើកផ្លូវឲ្យខ្លួនឯងមានឱកាសរកចំណូលបន្ថែមតាមអនឡាញដោយប្រើប្រាស់ចំណេះជំនាញនិងបទពិសោធន៍អ្នកមាន។

ខាងក្រោមនេះគឺជារូបភាពដែលបង្ហាញពីកន្លែងដែលអ្នកអាចមើលពីចំណូលដែលអ្នករលបាននៅក្នុង Channel Telegram របស់អ្នក៕

Yy

Yy1

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia