ប្រយ័ត្នវ័ណ្ឌកលើសដើម! កំហុសធំៗ ៤ ធ្វើឱ្យអ្នកកាន់តែវេទនាខ្លួន ព្រោះប្រញាប់ចង់អស់បំណុលពេក
Kan DaraJULY 17 2025363 views

បំណុលអាក្រក់គឺជាឃាតករឈាមត្រជាក់ ធ្វើឲ្យមនុស្សភាគច្រើនគេងមិនលក់ បក់មិនល្ហើយ។ ប៉ុន្តែយោងតាមគេហទំព័រ Debt បានបង្ហាញកំហុសធំៗ ៤ ដែលអ្នកជំពាក់លុយគេ តែងតែបង្កើតពេលដែលប្រញាប់ចង់អស់បំណុលពេក៖

/. មិនរៀបចំកញ្ចប់ថវិកាឱ្យត្រឹមត្រូវ

យកឈ្នះបំណុល ប្រៀបដូចជាការប្រយុទ្ធនៅក្នុងសង្រ្គាម បើគ្មានយុទ្ធសាស្រ្តច្បាស់លាស់ អ្នកច្បាស់ជាត្រូវលើកទង់សនៅចុងបញ្ចប់មិនខាន។ ហេតុនេះហើយសូមងាកមករៀបផែនការជាក់ស្ដែង ទាំងលុយដែលត្រូវចំណាយទៅលើ ផ្ទះ ម្ហូបអាហារ សាំង របស់ប្រើប្រាស់ផ្សេងៗ សងបំណុលនីមួយៗ ចែកឱ្យច្បាស់ថា មួយផ្នែកៗត្រូវចាយលុយប៉ុន្មាន ទើបអ្នកអាចដឹងថា គួររកលុយមកច្រើនប៉ុនណាបានគ្រប់។

/. ព្យាយាមដោះបំណុលតែម្នាក់ឯង

អ្នកមិនគួរណាសម្រេចចិត្តពឹងផ្អែកតែលើប្រាក់ចំណូលមួយមុខ ហើយចាត់ចែងសងបំណុលគ្រប់ច្រក។ បំណុលខ្លះមានការប្រាក់ខ្ពស់ណាស់ ដូច្នេះអ្នកមិនអាចបណ្ដោយឱ្យវានៅយូរបានទេ តែបើពឹងតែចំណូលដែលរកមក អ្នកច្បាស់ជាដាច់ពោះនៅថ្ងៃណាមួយមិនខាន។

វិធីសាស្រ្តដែលអ្នកគួរធ្វើគឺ ស្វែងរកកម្ចីថ្មីណាដែលស្របច្បាប់ និងមានការប្រាក់ទាបជាង ដើម្បីយកមកបង់ផ្ដាច់បំណុលដែលមានការប្រាក់ខ្ពស់។ មួយវិញទៀតបើអ្នកមានឈ្មោះល្អ​អាចពឹងពាក់បងប្អូន មិត្តភក្តិ ដែលជាប្រភេតកម្ចីគ្មានការប្រាក់ យកលុយមកសងគេសិនមក​ហើយខំរកសងគ្នាឯងវិញ។

/. ព្យាយាមសងបំណុលច្រើនក្នុងពេលតែមួយ

ដឹងច្បាស់ហើយថាបំណុលច្រើនច្រក ចុះហេតុអីបានជាអ្នកបង្ខំសងគ្រប់ច្រកក្នុងពេលតែមួយបែបនេះ។ ការធ្វើបែបនេះ អាចនាំឱ្យអ្នកវង្វេង និងងាកទៅណាក៏ឃើញច្រើន អស់ទឹកចិត្តស៊ូ លែងចង់បន្តសងទៀតក៏ថាបាន។ អ្នកជំនាញច្រើនតែណែនាំឱ្យសងបំណុលណាដែលមានការប្រាក់ខ្ពស់ជាងគេជាមុន រួចហើយចាំដោះស្រាយបន្តបន្ទាប់តាមលំដាប់ ទើបធ្វើឱ្យឆាប់ស្រាលខ្លួន។

/. ជ្រើសរើសរបៀបសងខុស

ចេះគិតខ្ចីដៃគេសងបំណុលល្អហើយ ប៉ុន្តែខ្ចីមើលផងប្រយ័ត្នប៉ះអាធ្ងន់លើសដើម ត្រូវដឹងថាកម្ចីខ្លះមិនស្របច្បាស់ទេ។ វាអាចជាការបោកបញ្ឆោតដោយប្រើ លក្ខខណ្ឌងាយៗបានលុយមកប្រើស្រួលៗ ប៉ុន្តែពេលសងវិញវេទនា ព្រោះការប្រាក់ខ្ពស់លើសដើម។ ដូច្នេះសូមជ្រើសរើសវិធីសាស្រ្តណាដែលស្របច្បាប់ ពិចារណាឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តជឿគេ។

សូមចងចាំថា ធ្វើអ្វីក៏ដោយវាត្រូវការពេលវេលា​ កុំអន្ទះសារចង់ឱ្យលទ្ធផលចេញមុនពេលកំណត់ វាអាចនាំអ្នកឱ្យធ្លាក់ខ្លួនទៅក្នុងបញ្ហាកាន់តែជ្រៅ។​ សូមប្រកាន់ភ្ជាប់ភាពអត់ធ្មត់​ ដោះស្រាយបញ្ហាតាមដំណាក់កាល ផុតពីមួយចូលមួយ មិនយូរទេអ្នកច្បាស់ជាអាចសងបំណុលគេអស់មិនខាន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia