តិចអត់ដឹង! ក្រសួងបញ្ជាក់ច្បាស់ ករណីបណ្ណបើកបរហួសសុពលភាពត្រឹមថ្ងៃនេះ គឺមិនពិន័យទេ
ធី ស្រីល័ក្ខJULY 16 2025459 views

មានបងប្អូនជាច្រើន មានចម្ងល់ថានៅពេលដែលបណ្ណបើកបររបស់យើងហួសសុពលភាពនឹងត្រូវប៉ូលីសពិន័យហើយ។ ជាមួយគ្នានោះដែរ នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានប្រកាសថា សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើសពី ៣០ថ្ងៃ មិនមានការពិន័យឡើយ។

នៅក្នុងនោះដែរ ដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារ តម្លៃដូចខាងក្រោមនេះ៖

  • សម្រាប់ឯកសារតម្រូវរួមមាន៖
  • ១.បណ្ណបើកបរដែលត្រូវប្ដូរ (ច្បាប់ដើម)

    ២.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
    ៣.លិខិតបញ្ជាក់កាយសម្បទា(មាននៅទីតាំងផ្ដល់សេវា)
    ៤. រូបថត ៤x៦ ផ្ទែពណ៍សចំនួន ៣សន្លឹក

    • កម្រៃសេវា

    ១.បណ្ណបើកបរប្រេភទ "ក" ២០.០០០រៀល
    ២. បណ្ណបើកបរប្រភេទ "ខ"​ "គ" "ឃ" "ង" ៣០.០០០រៀល

    គួរបញ្ជាក់ថា បងប្អូន អាចមកទទួលសេវានៅមណ្ឌលផ្ដល់សេវាសាធារណៈ៖ ទីស្ដីការក្រសួង,ផ្សារទំនើបអ៊ីអន១,ផ្សារទំនើបអ៊ីអន២,ផ្សារទំនើបអ៊ីអនមានជ័យ,ផ្សារទំនើបអូឡាំព្យា,ផ្សារទំនើបហេរីថេកវ៉ក ខេត្តសៀមរាប,ផ្សារទំនើបហ្វូរីថាមសឃ្វែរ ខេត្តព្រះស៊ីហនុ,តាមច្រកចេញ-ចូល នៅតាមរាជធានី-ខេត្តដែលបងប្អូនរស់នៅ៕

    ២៤

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia