របរក្រៅម៉ោង!​ បុរសម្នាក់នេះអាចទាញចំណូលបានជិតពាន់$/១ខែ ពីការដាំបន្លែខាងក្រោយផ្ទះ
THATSORNA NOVDECEMBER 7 2022562 views

មានមនុស្សជាច្រើននៅក្នុងសម័យបច្ចុប្បន្ន តែងតែមានបំណងប្រថ្នាមួយចង់បានជីវិតបែបសាមញ្ញាធម្មតាមួយ ក្រោយពេលលាឈប់ពីការងាដែលជួបរឿងស្ត្រេសច្រើន​​ និងការប្រគួតប្រជែងខ្លាំង។ ជាក់ស្តែងលោក ប្រាមេន​ប្រាម៉ាកូ អាយុ 54ឆ្នាំ ជាអតីតបុក្គលិកធ្វើការងារឱ្យគេ​​ ទៅដាំបន្លែក្រោយផ្ទះ ចំណូលរាប់រយដុល្លារក្នុងមួយខែ។ នេះបើយោងតាមការចុះផ្សាយគេហៈទំព័រ SENTANGSEDTEE កាលពីពេលថ្មីៗនេះ។

លោក តុន បានប្រាប់ថា គាត់ធ្លាប់ធ្វើការពេញម៉ោងជាអ្នកបច្ចេកទេសជួសជុលកុំព្យូទ័រនៅខេត្ត ម៉ាហាសារ៉ាខាំ រយៈពេល ២ឆ្នាំ បន្ទាប់មកគាត់ត្រឡប់ទៅស្រុកកំណើតនៅខេត្ត រយអេតវិញ។ មក​ចាប់​អាជីព​លក់​ដូរនិងដាំដុះបន្លែវិញនៅលើផ្ទៃដីមិនដល់កន្លះហិចតា ដោយដាំសាឡាត់ស្រួយទាំងអស់ ដែលប្រមូល​ផលរាងរាល់​៤៥-៥០ថ្ងៃម្តង​។

លោកបានបន្ថែមទៀត មូលហេតុគាត់ចាប់ផ្តើមរបរនេះ ដំបូងឡើយលោកមើលឃើញថា “ដីនៅខាងក្រោយផ្ទះទំនេរចោល ហើយហេតុអ្វីបានជាស្មៅដុះពេញ មិនមែនបន្លែទៅវិញ ព្រោះថាមនុស្សស៊ីបន្លែ មិនស្មៅទេ”។ ហើយអ្វីដែលកាន់តែពិសេសនោះ បន្លែរបស់លោកត្រូវបានទទួលការគាំទ្រជាខ្លាំង ដោយមួយខែលោកអាចរកចំណូលបានចន្លោះពី ៦០០ដុល្លារ ទៅជាង​ ៨០០ដុល្លារ ចាត់ទុកថាប្រសើរជាងការងារធម្មតា ហើយ​វា​កាន់​តែ​ល្អ​ព្រោះ​វា​ជា​អាជីព​ឯករាជ្យ។

ទន្ទឹមនឹងនោះដែរ ដើម្បី​ប្រមូល​បន្លែលក់បានតម្លៃល្អ លោកបាន​លាង​សម្អាត​សំណល់​ឱ្យស្អាតអស់ រួមមានសម្អាត​ដី និង​យក​ស្លឹក​មិន​ស្អាត​ចេញ​។ រួច​ខ្ចប់​វា​ដាក់​ក្នុង​ថង់​ដើម្បី​រៀបចំ​ផ្ញើ​ជូន​អតិថិជន ស្របគ្នានេះដែរអតិថិជន​ភាគ​ច្រើន​ជា​មិត្ត​ភក្តិ​ក្នុង​ហ្វេសប៊ុក អ្នកជិតខាង ហើយលោកក៏មានបោះឱ្យម៉ូយនៅក្នុងផ្សារផងដែរ។

​គួរជម្រាបផងដែរថា បច្ចុប្បន្ន ឃុន តុន កំពុង​ជួយ​ដាំ និង​មើល​ថែ​ចម្ការ​សាឡាត់​ជាមួយ​ប្រពន្ធ និង​ឈ្នួលពីរ​នាក់ផងដែរ ហើយនៅពេលអនាគតលោកនឹងរៀបចំពង្រីកការដាំដុះបន្ថែមទៀត រួម​ទាំង​ការ​សាងសង់​ផ្ទះ​កញ្ចក់​ការពារ​ភ្លៀង​ជាដើម៕

អត្ថបទដោយ៖ នៅ ថាត់សណា ​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia