Jetour Dashing នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២១ មិថុនា ២០២៤ ហើយនិងមានការផ្តល់ជូនយ៉ាងពិសេសសំរាប់អតិថិជនដែលកក់កំឡុងពេលដាក់បង្ហាញ 
Sopheak PichJUNE 15 2024

ក្រុមហ៊ុន JETOUR Cambodia នឹងមានការផ្តល់ជូននូវដំណឹងពិសេសថ្មី ១ ជូនដល់អតិថិជនដែលពេញចិត្ត និង ស្រលាញ់រថយន្តបែបទំនើបអនាគតកាល ឫរថយន្តដែលបំពាក់មកនូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អាស់នោះគឺ កម្មវិធីសម្ពោធដាក់លក់ជាផ្លូវការ នូវម៉ូដែលដ៏ថ្មីស្រឡាង JETOUR Dashing សេរីឆ្នាំ ២០២៤ នាថ្ងៃទី ២១ ខែ…មិថុនា  ឆ្នាំ ២០២៤ រយះពេល ៣ ថ្ងៃពេញ គឺគិតចាប់ពីថ្ងៃទី២១ខែ មិថុនា រហូត ថ្ងៃទី ២៣ ខែ មិថុនា តទៅ នៅឯទីតាំងដាក់បង្ហាញរថយន្តផ្សារទំនើប AEON Sen Sok Mall ជាន់ផ្ទាល់ដី ទីតាំង Central Court។ 

ដើម្បីអបអរសាទរ កម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនេះ នឹងមានការអញ្ចើញចូលរួមភ្ញៀវជាកត្តិយសជាច្រើនរូបដូចជា អតិថិជន ដែលមានចំណាប់អារម្មណ៍លើរថយន្ត ដៃគូសហការ ធនាគារធំៗ ក្រុមតារាឆ្នើមជាច្រើន ក្រុមសារព៏ត៌មាន ក៏ដូចជា ក្រុមអ្នកជំនាញផ្នែកផ្សាយរថយន្តជាច្រើនក្រុមទៀតផងដែរ។ កម្មវិធីនេះក៏មានការផ្តល់ជូននូវកាដូពិសេសៗ ភ្ចាប់ជាមួយប្រម៉ូសិនដែលមិនធ្លាប់មានពីមុនមករហូតដល់ទៅ ៥កាដូធំៗ។ កម្មវិធីនេះនឹងធើ្វឡើងនាថ្ងៃទី21 22 23 ខែ មិថុនា  ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៩ ព្រឹកតទៅ ហើយ អតិថិជនទាំងអស់គ្រាន់តែមកសាកសួរព័ត៌នៅទីតាំងដាក់បង្ហាញដោយផ្ទាល់និងមានឱកាស លេងហ្គេមផ្សងសំណាងចាប់យករង្វាន់ Premium POSM  ថែមទៀតផង។

ក្នុងនោះផងដែរដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែលគ្រប់ JETOUR  អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័សនៅទីតាំងផ្ទាល់តែម្តង។ (កម្មវិធីរបស់យើងក៏បានទទួលអាហារសម្រន់ ភេសជ្ជៈ ឥតគិតថ្លៃផងដែរ)

ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖
•  លេខទំនាក់ទំនង៖ 𝟎17 713 713
•  ឆាតសួរព័ត៌មាន: https://www.tiktok.com/@jetour_cambodia

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia