ជារឿងគួរឲ្យរំភើបមួយ ព្រះនាងតូច នរោត្តម ជេនណា ទទួលបានលិខិតអញ្ជើញជាផ្លូវការពីក្រុមហ៊ុនផលិតភាពយន្ដអន្ដរជាតិ Millennium Media សម្រាប់ដំណើរទស្សនកិច្ចមួយទៅទស្សនាកន្លែងថតភាពយន្តនៅអឺរ៉ុប និងការចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតអន្តរជាតិ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។
ព្រះនាងបានសរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងចូលរួមចំណែកមួយផ្នែកដោយនាំកិត្យានុភាពសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ […] តាមរយៈការងារសិល្បៈរបស់ខ្ញុំមួយនេះ ខ្ញុំប្តេជ្ញាថា នឹងនាំកេរ្តិ៍នាមជាតិខ្មែរ អោយអន្តរជាតិបានស្គាល់កាន់តែច្បាស់នូវកិត្យានុភាពជាតិខ្មែរ វប្បធម៌ខ្មែរដ៏ល្អប្រពៃណី ដែលកំពុងរស់នៅយ៉ាងសុខុមក្នុងយុគសម័យដ៏រីករាយក្រោមការដឹកនាំដ៏ឆ្នើមនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរទាំងអស់នឹងគាំទ្រខ្ញុំ»។
ក្នុងនោះ ព្រះនាងតូចបានឲ្យថា ក្រុមហ៊ុននឹងរៀបចំការប្រគំតន្ត្រីលក្ខណៈឯកជនមួយនៅក្នុង ស្ទីឌូយ៉ូ (Studios) របស់ពួកគេ ដោយព្រះនាងនឹងចូលរួមសម្ដែងជាមួយតារាសម្ដែងអន្ដរជាតិជាច្រើនដូចជា៖ Ckay (top streamed artist in the world), GIMS (តារាចម្រៀងបារាំងដ៏មានប្រជាប្រិយភាព), Neta Barzilai (បានឈ្នះកម្មវិធី Eurovision នាពេលថ្មីៗនេះ) និង Michele Morrone ( តារាងសម្ដែងសំខាន់នៅក្នុងខ្សែភាពយន្ដភាគ នៅលើ Netflix មានចំណងជើងថា 365 Days)។
គួរជម្រាបផងដែរថា ក្នុងការសហការណ៍ជាមួយ ក្រុមហ៊ុនផលិតខ្សែភាពយន្ដ Nu Boyana Film Studios ដែលមិនមែនត្រឹមតែជា ក្រុមហ៊ុនផលិតខ្សែភាពយន្ដ ដ៏ធំបំផុតមួយនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនផលិតខ្សែភាពយន្ដដ៏ធំបំផុតមួយទូទាំងពិភពលោក។ ក្រុមហ៊ុន Millennium Media ដែលត្រូវជាបុត្រសម្ព័ន្ធរបស់ពួកគេ គឺជាក្រុមហ៊ុន ហូលីវូដ (ដែលមានអាយុកាលដ៏ចំណាស់ និងទទួលបានការគោរព) ដែលបានផលិតភាពយន្ដចំនួន ៤០០ ខ្សែភាពយន្ដ ដែលរួមមានដូចជា the iconic titles Rambo, The Expendables, Hellboy, Hitman, Angel Has Fallen, Tesla, Black Dahlia, Loving Pablo, The Mechanic..... ។ល៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)