សំណាង១ក្នុង១លាន! បុរសម្នាក់នេះ បានបដិសេធមិនទិញសំបុត្រនាវាមុជទឹក Titan ទោះគេបញ្ចុះតម្លៃឲ្យ១០ម៉ឺន$ក៏ដោយ
Kan DaraJUNE 23 20239.8 K views

ក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹក Titan ដែលបានឆក់ជីវិតមនុស្ស៥នាក់ មានជនរងគ្រោះពីរនាក់ត្រូវជាឪពុកនិងកូនបង្កើត តាមពិតពួកគាត់បានទិញសំបុត្រកៅអីនេះបន្ទាប់ពីមានបុរសម្នាក់បានបដិសេធមិនព្រមទិញទោះគេបញ្ចុះតម្លៃឲ្យ១០ម៉ឺនដុល្លារក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mail Online ចុះផ្សាយនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

111

លោក Jay Bloom បុរសដែលបានបដិសេធសំបុត្រកៅអីតម្លៃថោករបស់នាវាមុជទឹក Titan សម្រាប់ខ្លួនឯង និងកូនប្រុស លោកបានចែករំលែកអត្ថបទមួយរវាងលោកនិងនាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush ដែលបង្ហាញថាលោកត្រូវបានផ្តល់ជូនពិសេសនៃតម្លៃនាទីចុងក្រោយ ថ្លៃសំបុត្រត្រឹម១៥ម៉ឺនដុល្លារប៉ុណ្ណោះ ខណៈតម្លៃធម្មតា ២៥ម៉ឺនដុល្លារ។

Qq

នៅក្នុងការបង្ហោះមួយលើគណនី Facebook ផ្ទាល់ខ្លួនកាលពីប៉ុន្មានម៉ោងមុនលោក Jay Bloom បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាព ហើយលោក Stockton បានប្រាប់ខ្ញុំថា វាមានសុវត្ថិភាពជាងការហោះហើរក្នុងឧទ្ធម្ភាគចក្រ ឬសូម្បីតែការមុជទឹកធម្មតា។ គាត់​ជឿជាក់​យ៉ាង​ខ្លាំងថា វា​មាន​សុវត្ថិភាព​ជាង​ការ​ដើរឆ្លង​កាត់​ផ្លូវទៅទៀត។ ខ្ញុំ​ប្រាកដក្នុងចិត្ត​គាត់​ពិត​ជា​ជឿ​នូវ​អ្វី​ដែល​គាត់​កំពុង​និយាយ ប៉ុន្តែ​គាត់​ខុស​ខ្លាំង​ណាស់»។

Screen Shot 2023 06 23 at 5.02.45 Pm Large

គួរជម្រាបផងដែរថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ លោក Stockton Rush បានសុំឱ្យលោក Bloom និងកូនប្រុសរបស់គាត់ Sean ធ្វើដំណើរផ្សងព្រេងមុជទឹកទៅទស្សនាសាកសពកប៉ាល់ទីតានិចក្នុងខែឧសភា ប៉ុន្តែត្រូវបានអាក់ខានដោយសារអាកាសធាតុ ហើយការជ្រមុជទឹកត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១៨ ខែមិថុនា ដែលជាកាលបរិច្ឆេទនៃការធ្វើដំណើរនាំទៅរកសោកនាដកម្មនេះ។

E

លោក Bloom បាននិយាយថា៖ «ខ្ញុំបានប្រាប់គាត់ថា ដោយសារកាលវិភាគ យើងមិនអាចទៅបានទេរហូតដល់ឆ្នាំក្រោយទើបអាចធ្វើដំណើរផ្សេងព្រងនេះបាន។ កៅអីរបស់យើងបានទៅមហាសេដ្ឋី Shahzada Dawood និងកូនប្រុសអាយុ ១៩ឆ្នាំរបស់គាត់ Suleman Dawood ដែលជាជនរងគ្រោះពីរនាក់ក្នុងចំណោមបីនាក់ផ្សេងទៀតដែលបានបាត់បង់ជីវិតក្នុងដំណើរកំសាន្តនេះ»

Eee

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia