ល្បីជប៉ុនមានវប្បធម៌ល្អ! តស់មកស្គាល់របៀបទទួលភ្ញៀវជនជាតិជប៉ុនទាំងនេះ ភ្ញៀវចូលទាំងសប្បាយចិត្ត
នារី AUTOJUNE 2 2024304 views

នៅក្នុងវប្បធម៌ជប៉ុន ការបដិសណ្ឋារកិច្ច និងការគួរសមគឺសំខាន់បំផុត។ មិនថាអ្នកកំពុងស្វាគមន៍ភ្ញៀវមកកាន់ភោជនីយដ្ឋាន ហាង ឬសូម្បីតែផ្ទះរបស់អ្នកនោះទេ។ ហើយត្រូវបានគេស្គាល់ថាប្រទេសដែលមានទឹកចិត្តល្អ ស្មោះត្រង់ រួសរាយរាក់ទាក់​ ហើយក៏ជាប្រទេសមួយដែលពូកែរក្នុងការទទួលភ្ញៀវផងដែរ។  ប៉ុន្តែបងប្អូនមួយចំនួនប្រហែលជាមិនបានដឹងទេថា តើជនជាតិជប៉ុនមានរបៀបទទួលអតិថិជនបែបណា ទើបធ្វើឱ្យប្រទេសមួយនេះល្បីល្បាញខ្លាំងបែបនេះ។   

ទន្ទឹមនឹងនេះដែរ​ ថ្ងៃនេះ Business Cambodia លើកយកគំនិតលក់សំខាន់ៗ៣ ដែលជនជាតិមួយនេះ តែងតែយកមកអនុវត្តក្នុងការលក់ដូរប្រចាំថ្ងៃរបស់ខ្លួន ដែលធ្វើឱ្យភ្ញៀវទិញទាំងសប្បាយចិត្ត ទិញទាំងមិនចាំបាច់បង្ខំ៖

១. ការអោនលំទោន៖ នៅប្រទេសជប៉ុន ការឱនក្បាលឆ្លុះបញ្ចាំងពីឋានានុក្រម និងសក្ដានុពលសង្គម។ ការឱនក្បាលរបស់អ្នកលក់ទទួលស្គាល់ពីសក្តានុពលសង្គមខ្ពស់របស់អតិថិជន ជំរុញការជឿទុកចិត្ត និងការគោរព។ ដូច្នេះហើយជនជាតិជប៉ុនតែងមានវប្បធម៌អោនក្បាលគោរពអតិថិជន ពេលភ្ញៀវចូលហាងទោះបីអតិថិជនទិញ ឬមិនទិញក្តី ពោលគឺតែងតែឱនក្បាល ប្រទន់ខ្លួនគោរពភ្ញៀវជានិច្ច ជាមួយទឹកមុខដ៏រាក់ទាក់ ផ្គួបជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខជានិច្ច។

មិនតែប៉ុណ្ណោះប្រជាជនជប៉ុនតែងតែបណ្តុះបណ្តាលឱ្យបុគ្គលិករបស់គេ ប្រើពាក្យពេជសមរម្យដើម្បីស្វាគមន៍ភ្ញៀវជានិច្ច ព្រោះគេជឿថា  វាមិនត្រឹមតែជាគំរូល្អ និងទទួលបានភ្ញៀវទេសចរណ៍មកកាន់ប្រទេសរបស់ពួកគេកាន់តែច្រើននោះទេ វាថែមទាំងអាចបង្កើនភាពស្និតស្នាលរវាងភ្ញៀវហើយនិងអ្នកលក់ថែមទៀត។​

២. តាមដានសកម្មភាពអតិថិជន៖  ឃ្លាមួយទៀតរបស់ជប៉ុននោះគឺ មិនចង់លក់ទេ តែចង់ជួយ  មែនទែនទៅមានអ្នកលក់មួយចំនួននៅក្នុងប្រទេសខ្មែរ មិនទាន់បានអនុវត្តច្បាប់នេះនៅឡើយទេ រហូតមានអ្នកខ្លះ ភ្ញៀវកំពុងដើរមើលអីវ៉ាន់ ដើរកិតភ្ញៀវ ធ្វើឱ្យភ្ញៀវមានអារម្មណ៍ថា អ្នកកំពុងចាប់បង្ខំពួកគាត់ ដែលធ្វើឱ្យភ្អើលភ្ញៀវអស់។

ផ្ទុយមកវិញ ជនជាតិជប៉ុនតែងតែតានដានសកម្មភាពអតិថិជនរបស់ខ្លួន ពោលនៅពេលដែលភ្ញៀវចូលទិញ ពួកគាត់តែងផ្តល់សេរីភាពក្នុងការទិញទំនិញដល់អតិថិជនរបស់ខ្លួន ហើយពួកគេតែងតែឈរចម្ងាយ៣ម៉ែត្រពីភ្ញៀវ លើសពីនេះក្នុងករណីភ្ញៀវចង់បានផលិតផលណាមួយ ឬត្រូវការជំនួយផ្សេងៗ ភ្ញៀវគ្រាន់តែលើកដៃ អ្នកលក់នឹងទៅដល់ភ្លាម ដោយការលក់បែបនេះពិតជាផ្តល់សិទ្ធទៅកាន់ភ្ញៀវមែនទែន ហើយពេលភ្ញៀវទិញទាំងស្រួលចិត្ត ហើយលើកក្រោយពួកគាត់នឹងចូលទិញទៀត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia