រឿង AVATAR ជោគជ័យខ្លាំងចំណូលក្បែរ៣ពាន់លាន$ មកដឹងចំណុចអស្ចារ្យនៃអ្នកដឹកនាំរឿងនេះ
ឡុង វឌ្ឍនៈSEPTEMBER 15 2022655 views

ខ្សែភាពយន្តរឿងផ្សងព្រេងបែបវិទ្យាសាស្ត្រ AVATAR គឺជាកំពូលរឿងដែលមានប្រជាប្រិយបំផុតមួយ ដែលបានចាក់បញ្ចាំងលើកដំបូងក្នុងឆ្នាំ២០០៩ និងបំបែកកំណត់ត្រា រកចំណូលបានច្រើនជាងបំផុតលើពិភពលោក អស់រយៈពេលជិត១ទសវត្សរ៍។

ចាក់បញ្ចាំងត្រឹម ៥ថ្ងៃប៉ុណ្ណោះ ក្នុងឆ្នាំ២០០៩ AVATAR អាចរកចំណូលបាន២៤១.៦លានដុល្លារនៅជុំវិញពិភពលោក និងមកទល់ពេលនេះ ខ្សែភាពយន្តដ៏មានប្រជាប្រិយភាពនេះអាចរកចំណូលសរុបជាង ២៨៤៧ពាន់លានដុល្លារ ឈរនៅលំដាប់លេខរៀងទី១ នាំមុខរឿង Avengers: Endgame រកចំណូលសរុបបានជាង ២៧៩៧ពាន់លានដុល្លារ ស្ថិតនៅលំដាប់លេខរៀងទី២។

ស្នាដៃក្នុងការដឹកនាំរឿង AVATAR ឱ្យល្បីល្បាញ ត្រូវបានគេទទួលស្គាល់ហើយ ប៉ុន្តែប្រហែលជាគេមិនទាន់ស្គាល់ច្បាស់នៅឡើយអំពីលោក James Cameron ដែលជាអ្នកដឹកនាំដែលមានសមត្ថភាព ទេពកោសល្យខ្ពស់ក្នុងការដឹកនាំរឿង។

លោក James Cameron កើតនៅ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៥៤

គឺជាអ្នកផលិតខ្សែភាពយន្តជនជាតិកាណាដា។ លោកត្រូវបានគេស្គាល់ថាជាផលិតករល្អបំផុត សម្រាប់ការផលិតរឿងប្រឌិតបែបវិទ្យាសាស្ត្រ និងខ្សែភាពយន្តវីរភាព ដោយធ្លាប់ត្រូវបានគេទទួលស្គាល់ជាលើកដំបូងសម្រាប់ការដឹកនាំរឿង The Terminator ។

ស្ថិតក្នុងវ័យ៦៨ឆ្នាំ លោកត្រូវបានគេដឹងថាធ្លាប់ឆ្លងកាត់នូវរឿងជាច្រើន មុនពេលដែលលោកមានថ្ងៃនេះ។ ខាងក្រោមនេះគឺជារឿងគួរឱ្យចាប់អារម្មណ៍អំពីលោក៖

១. លោកធ្លាប់បោះបង់ការសិក្សា

James Cameron បានបោះបង់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ១៩៧៣ ។

គាត់បានចាកចេញពីសាលា ហើយរៀបការជាមួយនារីបម្រើម្នាក់ ហើយចំណង់ចំណូលចិត្តរបស់លោក គឺលោកចាប់អារម្មណ៍ខ្លាំងចំពោះរឿងប្រឌិតបែបវិទ្យាសាស្ត្រតាំងពីកុមារភាព  ព្រមទាំងមានបំណងប្រាថ្នាចង់ក្លាយជាអ្នកផលិតភាពយន្ត បន្ទាប់ពីគាត់បានឃើញសង្គ្រាមផ្កាយក្នុងឆ្នាំ ១៩៧៧។

២. ស្គ្រីបរយៈពេល១០ នាទី ធ្វើឱ្យគាត់មានការងារធ្វើ

James Cameron បានបង្កើតខ្សែភាពយន្តមួយដែលមានឈ្មោះថា ​គំនិតត្រឹមរយៈពេល១០នាទី​នេះ​គាត់ទទួលបានវា បន្ទាប់​ពី​បាន​អាន​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា “screenplay by Syd Field”។ គាត់បានស្រមៃពីលទ្ធភាពនៃការរួមបញ្ចូលវិទ្យាសាស្ត្រ និងសិល្បៈ ហើយបានបង្កើតស្គ្រីបរឿងរយៈពេល១០ នាទីក្នុងឆ្នាំ១៩៧៨ ហើយស្គ្រីបខ្លីនេះនេះបានជួយគាត់ឱ្យទទួលបានការងារធ្វើ រហូតអាចរីកចម្រើនមកទល់នឹងពេលបច្ចុប្បន្ន។

៣. អាជីពលោកចាប់ផ្ដើមរីកចម្រើនខ្លាំងជាមួយនឹង ខ្សែភាពយន្ត Titanic

ខ្សែភាពយន្ត Titanic គឺជារឿងមិនគួរឱ្យជឿដែលបង្ហាញពីសោកនាដកម្ម ដ៏គួរឱ្យរន្ធត់បំផុតរបស់អាមេរិកនៅក្នុងរឿងស្នេហាមួយ។ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ស្វែងយល់​ទៅ​លើ​ព័ត៌មាន​លម្អិត​ អំពី​ការ​លិច​កប៉ាល់ RMS Titanic ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស១៥០៤ នាក់។ ភាពយន្តនេះចំណាយអស់ជាង២០០ លានដុល្លារក្នុងការផលិត ជាខ្សែភាពយន្តមួយក្នុងប្រវត្តិសាស្ត្រ ដែលចំណាយទុនច្រើនបំផុត ហើយវាវាជាភាពយន្តដំបូងដែលរកចំណូលបានយ៉ាងច្រើនផងដែរ។ ខ្សែភាពយន្តនេះបានឈ្នះពានរង្វាន់ចំនួន១១ ពីការតែងតាំងពានរង្វាន់បណ្ឌិតសភាចំនួន ១៤។

ក្រោយមក ស្នាដៃដឹកនាំរឿង AVATAR បានធ្វើឱ្យទទួលស្គាល់ស្នាដៃលោកកាន់តែខ្លាំង រហូតមកទល់នឹងពេលបច្ចុប្បន្នផងដែរ។ អ្នកដឹកនាំរឿងរូបនេះ ត្រូវបានគេប៉ាន់ស្មានថា មានទ្រព្យសម្បត្តិប្រមាណ ៧០០លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២២នេះ៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia