គំនិតមាសទាំង៥ ពីអ្នកនិពន្ធល្បីឈ្មោះលោក Jack Canfield អាចផ្លាស់ប្តូរជីវិតអ្នក ១៨០ដឺក្រេ
Ping Chou EngOCTOBER 27 2023517 views

ចិត្ត​ គំនិត សកម្មភាព ជាអ្នកកំណត់ជោគវាសនាក្នុងជីវិតមនុស្សម្នាក់ៗ ផ្នត់គំនិតបែបណា សកម្មភាពបែបណា វាសនាបែបនោះ។ យ៉ាងណាមិញវាគ្មិនល្បីឈ្មោះ និងជាអ្នកនិពន្ធជនជាតិ​អាមេរិច លោក Jack Canfield បានឱ្យដឹងថាគំនិតទាំង៥នេះអាចធ្វើឱ្យជីវិតអ្នកផ្លាស់ប្តូរ១៨០ដឺក្រេ ប្រសិនបើអ្នកអាចផ្លាស់ប្តូរការគិតនិងសកម្មភាពរបស់អ្នកបាន៖ 

 

 

១. ត្រូវច្បាស់លាស់លើអ្វីដែលអ្នកចង់បាន​

 

តើអ្វីជាគោលដៅ និងក្តីសុបិនរបស់អ្នក? តើអ្នកចង់សម្រេចបានអ្វីខ្លះក្នុងជីវិត? នៅពេលដែលអ្នកដឹងពីអ្វីដែលអ្នកចង់បាន អ្នកអាចចាប់ផ្តើមបង្កើតផែនការដើម្បីសម្រេចវាបាន ដោយផ្តោតលើគោលដៅដ៏ជាក់លាក់មួយ និងរបៀបដែលអាចធ្វើឱ្យវាសម្រេចបាន។

 

២. ស្រមៃមើលឱ្យឃើញពីលទ្ធផលក្នុងជីវិត

 

ក្រោយពីស្គាល់ខ្លួនឯង ដឹងពីគោលបំណងនៅក្នុងជីវិតរបស់ខ្លួនឯង ហើយគឺត្រូវចេះស្រមៃនូវរូបភាពដែលអ្នកអាចនឹងសម្រេចបាន បង្កើតរូបភាពច្បាស់លាស់ថាតើវានឹងទៅជាយ៉ាងណា នៅពេលអ្នកបានសម្រេចគោលដៅរបស់អ្នក ពោលគឺស្រមៃអំពីជីវិតដែលអ្នកចង់បាន ចង់រស់នៅ។

 

៣. មានជំនឿលើខ្លួនឯង

 

​​បើ​មិន​ជឿ​លើ​ខ្លួន​ឯង គ្មាន​អ្នក​ណា​ហ៊ានជឿអ្នកទេ ដូច្នេះត្រូវមានជំនឿលើសមត្ថភាពរបស់ខ្លួនឯង ជឿលើក្តីស្រមៃដ៏ត្រឹមត្រូវរបស់ខ្លួនឯង ហើយប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាពនិងលទ្ធភាព។

 

៤. ចាប់ផ្តើមធ្វើ

 

កុំគ្រាន់តែអង្គុយ ស្រមៃអំពីគោលដៅអនាគត កំណត់ផែនការហើយ ត្រូវធ្វើសកម្មភាព ដើម្បីចាប់ផ្តើម ឆ្ពោះទៅរកភាពរីកចម្រើន។ បំបែកគោលដៅរបស់អ្នកទៅជាជំហានតូចៗ និងអាចគ្រប់គ្រងបានហើយចាប់ផ្តើមធ្វើដោយជំនាញមុតមាំបំផុត។

 

៥. កុំឈប់រៀន

 

បើកចិត្តឱ្យទូលាយចំពោះគំនិត និងបញ្ហាប្រឈមថ្មីៗ ហើយមានឆន្ទៈក្នុងការរៀនអ្វីថ្មីៗជានិច្ច ជីវិតមានមេរៀនឱ្យយើងរៀនគ្រប់វិនាទី និងជារៀងរាល់ថ្ងៃ។ ដូច្នេះកុំឈប់ធ្វើជាកូនសិស្សរបស់ជីវិត ឈប់រៀននៅសាលាតែត្រូវបន្តរៀនសូត្រក្នុងជីវិត ដូចជារៀនពីមនុស្ស រៀនពីការងារ រៀនពីបទពិសោធន៍អ្នកដទៃជាដើម៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia