មិនចាញ់បរទេស! អគារខ្ពស់ៗកម្ពស់លើស ៧០ ជាន់ចំនួន ២ នឹងលេចរូបរាងឡើងនៅទីតាំងទាំងនេះ
Bunthoeun KoemMAY 10 2023705 views

នៅមួយរយៈចុងក្រោយនេះ អគារខ្ពស់ៗជាច្រើនបានលេចឡើងក្នុងប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុជាដើម។ យ៉ាងណាការសាងសង់អគារខ្ពស់ៗនេះក៏តែមានជាបន្ដបន្ទាប់ ដែលអគារខ្លះមានកម្ពស់រហូតដល់ទៅរាប់សិបជាន់ឯណោះ។

ហើយពេលនេះដែរ Business Cambodia នឹងលើកយកគម្រោងអគារខ្ពស់ៗកម្ពស់លើស ៧០ ជាន់ ចំនួន ២ ដែលនឹងលេចរូបរាងឡើងនៅក្នុងរាជធានីភ្នំពេញ។

១. អគារណាកាទី៣

គម្រោងអគារណាកាទី៣ គឺជាអគារខ្ពស់ជាងគេមួយនៅក្នុងរាជធានីភ្នំពេញ ពោលគឺមានកម្ពស់រហូតដល់ទៅ ៧៥ ជាន់ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បច្ចុប្បន្នអគារមួយនេះបាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្មលើផ្ទៃដីទំហំសរុបរហូតដល់ទៅ ១៦,៨៣៧ ម៉ែត្រការ៉េ។

តាមការបញ្ជាក់ គម្រោងអគារដ៏ខ្ពស់នេះត្រូវបានវិនិយោគដោយក្រុមហ៊ុន NagaCorp Ltd ក្រោមទុនវិនិយោគប្រមាណ ៣៥០០ លានដុល្លារអាមេរិក។ គម្រោងអគារនេះជាប្រភេទអគារភ្លោះដែលមានចំនួន ៣ អគារ ដោយក្នុងនោះអគារមួយមានកម្ពស់ ៧៥ ជាន់ និងអគារ ២ ទៀតមានកម្ពស់ ៥២ ជាន់។

នៅពេលសាងសង់រួចអគារនេះមិនផ្ដោតទៅលើល្បែងកម្សាន្ដតែមួយមុខនោះទេ ប៉ុន្ដែក៏មានហាងលក់ទំនិញ ភោជនីយដ្ឋាន អាងហែលទឹក និងជាទីប្រជុំជនដ៏ធំមួយសម្រាប់ការតាំងពិរពណ៌ផ្សេងៗផងដែរ។

96359057 138023877803328 1369429624882200576 N

២. អគារ J-Tower 3

គម្រោងអគារ J-Tower 3 គឺជាអគារខុនដូប្រណិតដែលត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនជប៉ុន តានីជូ គ្រុប ជាមួយនឹងក្រុមហ៊ុន WH។ អគារនេះមានកម្ពស់របស់ដល់ទៅ ៧៧ ជាន់ ឬស្មើនឹង ៣២០ម៉ែត្រ មានទីតាំងស្ថិតនៅតំបន់បឹងកេងកងទី១ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីលោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន តានីជូ គ្រុប បានឲ្យដឹងថា អគារខុនដូ«J-TOWER 3» នឹងក្លាយជាអគារដែលខ្ពស់ជាងគេនៅកម្ពុជា និងជាប់ចំណាត់លេខ៨នៅតំបន់អាស៊ី។ លោកបន្តថា នៅជាន់ទី៧៧នៃអគារនេះ នឹងរៀបចំជាស្កាយបារ និង អាងហែលទឹក ដែលជាអាងហែលទឹកខ្ពស់ជាងគេនៅលើពិភពលោក សម្រាប់ភ្ញៀវកម្សាន្ដ៕

អត្ថបទ៖ កឹម ប៊ុនធឿន

Jtowe R3 Ips Cambodia 05

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia