អ្នកប្រើ iPhone16 ជាច្រើន​បានរាយការណ៍ អំពីបញ្ហាថ្មរបស់ទូរស័ព្ទ ស៊េរីចុងក្រោយរបស់ Apple នេះ
Ping Chou EngOCTOBER 20 2024921 views

យោងតាមប្រភពពី Forbes ចុះផ្សាយកាលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាបច្ចុប្បន្ននេះ​ទូរស័ព្ទ iPhone 16 ត្រូវបានមនុស្សជាច្រើននៅលើបណ្តាញសង្គមអាមេរិក ត្អូញត្អែរអំពីបញ្ហា​​ថ្មដែលមានភាគរយឆាប់ថយចុះ​​ខ្លាំង​ ​ចាប់​តាំង​ពីការ​អាប់ដេត​ទៅប្រតិបត្តិការ iOS 18 ទោះបីជាពួកគេមិនបានប្រើអ្វីច្រើនក៏ដោយ។

 

ខណៈពេលដែល iPhone16 និង iPhone 16 Pro ទូរស័ព្ទម៉ូឌែលចុងក្រោយរបស់ Apple ត្រូវបានគេសរសើរអំពីសមត្ថភាពកម្រិតខ្ពស់របស់វា តែក៏មានអ្នក​ប្រើ​ជា​ច្រើន​កំពុង​រក​ឃើញ​បញ្ហារឿង​ស៊ីថ្មច្រើន។

 

អ្នកប្រើប្រាស់ជាច្រើនបានត្អូញត្អែរនៅក្នុងគេហទំព័រ Apple Support Communities និង Reddit ថា iPhone របស់ពួកគេតែងបាត់បង់ថាមពលថ្ម ច្រើនក្នុងមួយថ្ងៃ ទោះបីជាមិនមានការប្រើប្រាស់ច្រើនក៏ដោយ។

 

ក្នុងចំណោមនោះមានប្រើប្រាស់ម្នាក់បានអះអាងថា តាមការ​​កត់​សម្គាល់​ទូរសព្ទ័ iPhone 16 របស់គាត់​បាន​ធ្លាក់ថ្មចុះ​យ៉ាង​លឿន​ពីចំនួន ៩៥% ទៅ ៨០% ក្នុង​រយៈ​ពេល​ត្រឹមតែ ២០នាទី​បន្ទាប់​ពី​បាន​ដក​ខ្សែ​សាកចេញ។

 

ប្រភពខាងលើបានបន្តថា ទោះបីជាបញ្ហាថ្មមិនមែនជារឿងចម្លែក បន្ទាប់ពីអាប់ដេត iOS ថ្មីក៏ដោយ ក៏ប៉ុន្តែបរិមាណនៃការត្អូញត្អែររបស់អ្នកប្រើប្រាស់ប្រតិបត្តិការ iOS 18 លើIphone16 មានច្រើនគួរឱ្យកត់សម្គាល់។

 

យ៉ាងណាមិញតាមរយៈការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ទាំងនោះ គេនៅតែមិនទាន់ច្បាស់ថា តើបញ្ហាអ្វីដែលបណ្តាលឱ្យមានបញ្ហាថ្មទាំងនេះនៅលើ iPhone16 ប៉ុន្តែវាមានសញ្ញាហាក់បីដូចជាមានកំហុសមួយចំនួនលើប្រតិបត្តិ iOS 18 ដែលក្រុមហ៊ុន Apple ត្រូវដោះស្រាយ សម្រាប់កំណែអាប់ឌែតនាពេលខាងមុខ៕


960x0

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia