កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានបញ្ចេញនៅម៉ូឌែលទូរស័ព្ទថ្មី iPhone 15 របស់ខ្លួនហើយ ខណៈពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនតែងតែមានការអាប់ដេតនៅមុខងាររបស់ខ្លួនកាន់តែប្រសើរជាងមុនជានិច្ច។ ទន្ទឹមនឹងការអាប់ដេតនេះដែរ ឆ្នាំនេះ iPhone 15 លែងប្រើឆ្នាំងសាកដូចស៊េរីមុនៗទៀតហើយ។នេះបើយោងតាមការចុះផ្សាយរបស់សារពត៌មាន The New York Times នៅវេលាមុននេះបន្តិច។
ក្នុងកម្មវិធីបើកសម្ពោធទូរសព្ទដៃ iPhone 15 ក្រុមហ៊ុន Apple បានបង្ហាញថាខ្លួនឈប់ប្រើខ្សែរឆ្នាំងសាក Lightning ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្លួនទៀតហើយ ដោយប្តូរមកប្រើ USB-C វិញ។ ទន្ទឹមនឹងនេះដែរ ទូរស័ព្ទ iPhone ស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុនមានរន្ធដោតសាកថ្មដែលធំជាង និងរាងមូលជាងទូរស័ព្ទជំនាន់មុនបន្តិច ប៉ុន្តែក៏មានសមត្ថភាពសាកថ្មលឿនជាងមុនដូចគ្នាដែរ។
គួរជម្រាបផងដែរថាការផ្លាស់ប្តូររន្ឋសាកនេះ គឺក្នុងគោលបំណងកាត់បន្ថយកាកសំណល់អេឡិចត្រូនិក និងសន្សំប្រាក់របស់អតិថិជនដោយធ្វើឱ្យរន្ឋសាកមួយត្រូវគ្នានឹងអារេនៃទូរសព្ទដទៃទៀត៕