សហគ្រិនចាស់វស្សា១រូប ផ្តាំឪពុកម្តាយ ប្រញាប់ធ្វើរឿងមួយនេះភ្លាម បើកូនប្រឡងធ្លាក់បាក់ឌុប
Kan DaraNOVEMBER 23 2023560 views

សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ពេលវេលានៃការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ នឹងមកដល់ រីឯលទ្ធផលប្រាកដជាមានជាប់ និងធ្លាក់។ ចុះបើធ្លាក់ តើឪពុកម្តាយគួរធ្វើបែបណាចំពោះកូនៗ?

ជុំវិញរឿងនេះ ក្នុងវេទិការចែករំលែកមួយ រៀបចំឡើងដោយ Rotha Leading កាលពីឆ្នាំ ២០២១កន្លងទៅ មានសំណួរមួយបានចោទសួរលោក សោម សម្បត្តិ ស្ថាបនិកក្រុមហ៊ុនថ្នាំពណ៍ជាតិ Cam-Paint យ៉ាងដូច្នេះថា៖ «ខណៈការប្រឡងបាក់ឌុកកាន់តែខិតកៀកជិតមកដល់ ប្រសិនបើលទ្ធផលនៃការប្រឡងធ្លាក់ តើសិស្សានុសិស្សគួរធ្វើអ្វីបន្ត

ឆ្លើយតបនឹងសំណួរខាងលើ សហគ្រិនកម្ពុជាចាស់វស្សារូបនេះ បានរំលឹកសាច់រឿងកូនប្រុសសំណព្វរបស់លោកផ្ទាល់ដែលបានប្រឡងធ្លាក់បាក់ឌុបក្នុងសម័យប្រឡងឆ្នាំ ២០១៧។ ក្នុងនាមជាឪពុក លោកបានពោលពាក្យទៅកាន់កូនប្រុសថា៖ «មកពីសមត្ថភាពកូនធំជាងបាក់ឌុប ទើបធ្វើរឿងបាក់ឌុបអត់កើត អីចឹងកូនអាចធ្វើរឿងធំជាងហ្នឹងបាន។ មិនបាច់ពិបាកចិត្តទេ ហើយប៉ាក៏មិនបន្ទោសកូនដែរ ព្រោះប៉ានៅតែជឿថាកូនមានសមត្ថភាពធ្វើរឿងដ៏អស្ចារ្យបាន អស្ចារ្យជាងនេះឆ្ងាយណាស់។» […] «មិនមែនការធ្លាក់បាក់ឌុប ការរៀនរបស់កូនត្រូវបញ្ចប់ទេ។ បើកូនចង់រៀនទៀតកូននៅតែអាចរៀនបាន ហើយប្រសិនបើកូនចង់ទៅធ្វើអ្វីផ្សេងមួយទៀតក៏កូននៅតែអាចធ្វើបាន»

គួរជម្រាបផងដែរថា តាមរយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការបស់ ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា អ្នក​ប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ​២០២៣នេះមាន​ ៩៨ ៤៦០នាក់ ដែលស្មើ ៧២,៨៩% ក្នុងចំណោម​បេក្ខជន​សរុប។ ក្នុងនោះ សិស្ស​ដែល​ទទួលបាននិទ្ទេស A មាន​១៦៧៣នាក់ និទ្ទេស B មាន ៦៩៦៤នាក់ និទ្ទេស C មាន​១៨ ៣០៨នាក់ និទ្ទេស D មាន៣៤ ២៤៦នាក់ និងនិទ្ទេស E មាន​៣៧ ២៦៩នាក់៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia