សម្រាប់អ្នកដែលចូលចិត្តអាហារបែបប៊ូហ្វេ ប្រកបដោយអនាម័យ និង ចង់បានកន្លែងមួយដែលសំបូរទៅដោយមុខម្ហូបជាច្រើនប្រភេទត្រូវប៉ាន់ហើយ នាពេលនេះ ព្រោះហាងអ៊ីជីបាន់ប៊ូហ្វេ (Ichiban Buffet) កំពុងតែធ្វើការប្រូម៉ូសិន យ៉ាងពិសេសនៅសាខាទី៥ ដែលនឹងបើកដំណើរការនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យផងដែរ។
ហាង Ichiban Buffet សាខាថ្មីនេះដែរ ស្ថិតនៅលើផ្លួវធំតាមបណ្តោយផ្លូវមុន្នីរ៉េត(ផ្លូវលេខ ២១៧) សង្កាត់ស្ទឹងមានជ័យ ស្ថិតនៅចន្លោះនឹងបណ្ណាគារអន្តរជាតិ (IBC Book Store) នៅជិតផ្សារស្ទឹងមានជ័យថ្មី និង បើកដំណើរការចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង១០ យប់ រីឯតម្លៃប៊ូហ្វេវិញថ្ងៃត្រង់វិញគឺមានតម្លៃ ១២.៥០ដុល្លារ ពេលល្ងាចវិញគឺតម្លៃ ១៤.៥០ដុល្លារ ។
សម្រាប់ការបើកសម្ពោធសាខាទី៥ នេះផងដែរ នឹងមានការផ្តល់ជូនអតិថិជនពិសេសៗ ជាច្រើនដូចជា ៖
១. មានការផ្តល់ជូនពិសេស ៤ថែម១ អញ្ជើញមកគ្នា ០៥នាក់គិតតែ ០៤នាក់ប៉ុណ្ណោះ
២. Free បន្ទប់ខារ៉ាអូខេ សម្រាប់ការកក់មុនមានគ្នា៨នាក់ឡើង
៣. ចែកកាដូរអនុស្សាវរីយ៍សម្រាប់អតិថិជន ១០០នាក់ដំបូងដែលបានអញ្ជើញមកនៅថ្ងៃបើកហាង
លើសពីនេះទៅទៀត អតិថិជននឹងទទួលបាននូវបទពិសោធថ្មី ជាមូយនឹង ទីតាំងប្រកបដោយប្រណិតភាព ស្រស់ស្អាត ប្លែកភ្នែក ដោយមានការរចនា ទំនើបបែបជប៉ុនពិតៗ អ្វីដែលកាន់តែទាក់ទាញទៀតនោះ ទីតាំងនេះក៏មានបន្ទប់ខារ៉ាអូខេច្រើនបន្ទប់ ដែលផ្តល់ភាពងាយស្រួលនិងភាពរីករាយដល់អតិថិជនសម្រាប់ការជួបជុំគ្រប់កម្មវិធីទ្រង់ទ្រាយតូច ឬ ធំ ដែលមានគ្នាចាប់ពី ៨នាក់រហូតដល់ទៅជាង ៤០នាក់ឯណោះ។
គួរបញ្ជាក់ផងដែរថា កត្តាដែលធ្វើឱ្យ Ichiban Buffet បានពង្រីកខ្លួនយ៉ាងឆាប់រហ័សដោយសារតែមានការគាំទ្រពីអតិថិជនទៅលើកត្តា សុវត្ថិភាព គុណភាពម្ហូបអាហារ និងបរិយាកាសប្រកបដោយភាពងាយស្រួលជូនអតិថិជន មិនតែប៉ុណ្ណោះអ៊ីជីបាន់ប៊ូហ្វេក៏បានផ្តល់ជម្រើសម្ហូបអាហារជាង ១០០មុខតាំងពីសាច់ បន្លែ និង ការ៉េមរសជាតិដើមពី អាមេរិច ខូលស្តូន (cold stone) ដែលមានរសជាតិឆ្ងាញ់ពិសារជូនអតិថិជនផងដែរ។
សូមរំលឹកផងដែរថា Ichiban Buffet បានបើកដំណើរការតាំងពីចុងឆ្នាំ ២០២១ មកម្លេះ និង មានសាខាចំនួន ៤កន្លងរួចមកហើយ រួមមាន៖
- សាខាទី ១ ស្ថិតនៅ បឹងកេងកង ផ្លូវ៥១ កែងនឹងផ្លូវ ៣២២ រាជធានីភ្នំពេញ បើក ទទួលភ្ញៀវចាប់ពីម៉ោង ពីម៉ោង ១១ព្រឹក ដល់ ម៉ោង ១០យប់
- សាខាទី ២ ស្ថិតនៅ ផ្សារទំនើបអ៉ីអន សែនសុខ បើកទទួលភ្ញៀវចាប់ពីម៉ោង ពីម៉ោង ១០ព្រឹក ដល់ ម៉ោង ១០យប់
- សាខាទី ៣ ស្ថិតនៅ គ្រីស្ថាល់ស្វែរទួលគោក ផ្លូវលេខ ៣១៥ ជិតនឹងផ្សារទំនើបធីខេអវេញូ និង សកលវិទ្យាល័យផារ៉ាហ្គន ម៉ោង ១១ព្រឹក ដល់ ម៉ោង ១០យប់
- សាខាទី ៤ ស្ថិតនៅ ផ្សារទំនើបអ៊ីអនម៉លមានជ័យ បើកទទួលភ្ញៀវចាប់ពីម៉ោង ពីម៉ោង ១០ព្រឹក ដល់ ម៉ោង ១០យប់
សម្រាប់ព័ត៌មានលម្អិតពិតលោកអ្នកអាចចូលទៅកាន់គេហទំព័រហ្វេសបុកផេក Ichiban Buffet លេខសម្រាប់កក់កន្លែងមានដូចជា៖
- 085 222 088 (សាខាស្ទឹងមានជ័យ)
- 095 222 381 (សាខាទួលគោក)
- 095 222 995/ 010 995 322 (សាខាបឹងកេងកង)
- 095 222 770 (សាខាអ៊ីអន២)
- 095 222 036 (សាខាអ៊ីអន៣)