អ្នកចូលចិត្តប៊ូហ្វេបែបជប៉ុនកុំភ្លេចទៅ Ichiban សាខាថ្មី កំពុងមានការថែមជូនមិនសំចៃដៃរហូតដល់ដាច់ឆ្នាំ
Daneth MechNOVEMBER 28 2022

Ichiban Buffet ជាអាហារប៊ូហ្វេបែបជប៉ុន ដែលកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងការលើកសរសើរពីរសជាតិសាច់អាំង ស៊ុបជាមួយនឹងទឹកជ្រលក់ អនាម័យ ការរៀបចំតុបតែង និងសេវាកម្មប្រកបដោយការយកចិត្តទុកដាក់ទៅលើអតិថិជន។

លក្ខណៈពិសេសហាងប៊ូហ្វេ Ichiban ផ្តល់ជូននូវជម្រើសប្រភេទសាច់ បន្លែ ល្អៗ និងមានគុណភាព ជាច្រើនប្រភេទ សម្រាប់អថិជនអាចជ្រើសរើសដោយសេរី គួបផ្សំជាមួយនឹងប្រភេទទឹកជ្រលក់ប្រចាំហាងមានរហូត៧មុខឯណោះ។ ទន្ទឹមនេះទៀតសោត នៅហាង Ichiban ក៏មានជាប្រភេទភេសជ្ជៈ កូកាកូឡា តែក្រូចឆ្មារ តែក្តៅប្រចាំហាង រួមមានទាំងជាប្រភេទផ្លែឈើ និងការ៉េម ផ្តល់ជូនអតិថិជនញុំាដោយសេរីផងដែរ។ ក្នុងលក្ខខណ្ឌនៃការកម្មង់គ្រប់ប្រភេទសាច់ បន្លែ ភេសជ្ជៈ និងបង្អែម បងប្អូនមានរយៈពេល២ម៉ោងនៅក្នុងការកម្មង់ដោយសេរី និងអាចអង្គុយញុំាដោយឥតកំណត់ម៉ោង។

Photo 2022 11 28 13 21 51 (2)

Photo 2022 11 28 13 21 48

Photo 2022 11 28 13 21 47

អ្វីកាន់តែពិសេស នាក្នុងឱកាសបើកដំណើសាខាថ្មីរបស់ហាង Ichiban Buffet ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអ៊ីនអនទី២ កំពុងតែមានការផ្តល់ជូនការញុំាបង្កងឥតដែនកំណត់ ដោយឥតគិតថ្លៃរហូតដល់ដាច់ឆ្នាំ២០២២នេះតែម្តង សម្រាប់ការអញ្ជើញទៅចាប់ពី ៤នាក់ឡើង ដែលបងប្អូនគ្រាន់តែចំណាយ ត្រឹមតែ 12,50$ សម្រាប់ប៊ូហ្វេនៅថ្ងៃត្រង់ និងពេលល្ងាចតម្លៃ 14,50$ ក្នុងម្នាក់។

Ichiban Buffet ជាជម្រើសដ៏ល្អសម្រាប់បងប្អូនដែលនិយមចូលចិត្តប៊ូហ្វេ និងជាកន្លែងដែលបងប្អូនអាចទទួលបាននូវរសជាតិថ្មីប្លែកជាមួយនឹងប្រភេទសាច់អាំង និងស៊ុបបែបជប៉ុន អមនឹងបរិយាកាសនៃការរៀបចំក្នុងហាង សាកសមបំផុតក្នុងឱកាសជួបជុំ គ្រួសារ មិត្តភក្តិ និងងក្រុមការងារ។

គួរបញ្ជាក់ផងដែរថា សម្រាប់ទីតាំង Ichiban Buffet សាខាទី២ នៅក្នុងអ៊ីនអនម៉ល សែនសុខ (Aeon Mall Sen Sok) គឺស្ថិតនៅជាន់ទី២ ក្បែរស្ថានីយទូរទស្សន៍ហង្សមាស៕

Photo 2022 11 28 13 21 51

Photo 2022 11 28 13 21 49

Photo 2022 11 28 13 21 50

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia