ក្រៅពីជាប់ចោទពីបទឆ.បោកប្រជាជនថៃ ពេលនេះក្រុមហ៊ុន iCon Group កំពុងត្រូវប៉ូលីសប្តឹ.ង១ករណីថែមទៀត
ធី ស្រីល័ក្ខOCTOBER 21 20241.4 K views

នាពេលថ្មីៗនេះ បងប្អូនប្រាកដជាដឹងហើយប្រទេសថៃកំពុងតែកក្រើកនៅការឆបោកដ៏ធំមួយដែលធ្វើឱ្យជាជនថៃរាប់ពាន់នាក់បានទៅដាក់ពាក្យបណ្តឹងក្រោយពីបានចាញ់បោកក្រុមហ៊ុន iCon Group។

 

ជាមួយគ្នានោះដែរ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ក្រៅពីប្រជាជនដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន iCon Group ពេលនេះប៉ូលីសថៃកំពុងរៀបចំការចោទប្រកាន់ធ្ងន់ធ្ងរបន្ថែមទៀតទៅលើករណី "ការលាងលុយកខ្វក់ នឹងការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងមានការជាប់ពាក់ព័ន្ធក្នុងអង្គការឧក្រិដ្ឋកម្ម" ប្រឆាំងនឹងនាយកប្រតិបត្តិរបស់ The iCon Group ។

15

លើសពីនេះទៅទៀត ការចោទប្រកាន់បន្ថែមនឹងត្រូវបានដាក់ដោយអ្នកស៊ើបអង្កេតនៃការិយាល័យស៊ើបអង្កេតកណ្តាលដែលនឹងដំណើរការចោទប្រកាន់ជនសង្ស័យទាំងអស់ដែលបច្ចុប្បន្នកំពុងឃុំខ្លួន។ ការ​ចោទ​ប្រកាន់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះ។ 

 

បន្ទាប់ពីការចោទប្រកាន់ពីបទលាងលុយកខ្វក់ ក្រុមស៊ើបអង្កេតថៃនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ដើម្បីកំណត់ថាតើវាមានលក្ខណៈគ្រប់គ្រាន់ជាករណីស៊ើបអង្កេតពិសេសដែល DSI អាចគ្រប់គ្រងតាមនីតិវិធីច្បាប់ដែរឬទេគេ​ជឿ​ថា DSI បច្ចុប្បន្ន​កំពុង​ពិនិត្យ​មើល​រឿង​នេះ។

16

សូមរំលឹកថា បច្ចុប្បន្នលោក Warathaphon Waratyaworrakul មានឈ្មោះហៅក្រៅថា “Boss Paul” ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន iCon Group Co Ltd និងជនជាប់ចោទទាំង ១៨ នាក់ទៀតត្រូវបានប៉ូលីសឃាត់ខ្លួនយកទៅសួរចម្លើយនៅទីស្នាក់ការស៊ើបអង្កេតកណ្ដាលកាលពីយប់មិញនេះ ចំណែកឯទ្រព្យរបស់លោក Boss Paul ប្រមាណជាង៦លានដុល្លារនិងឡានស៊េរីទំនើបជាច្រើនគ្រឿងទៀតក៏ត្រូវបានរឹបអូសផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia