សម្រាប់ប្រិយមិត្តដែលនិយមស្រលាញ់កូនឡានខ្ជូតៗ ប្រភេទអគ្គិសនី តម្លៃធូ សន្សំសំចៃខ្ពស់ ត្រូវម៉ាច់តែម្តង ខណៈកាលពីពេលថ្មីនេះក្រុមហ៊ុន Hyundai បានដាក់តាំងបង្ហាញកូនឡានអគ្គិសនីរបស់ខ្លួនម៉ូដែល Hyundai INSTER ដោយសាកថ្មមួយពេញប្រើពេលត្រឹមតែ ៣០នាទីតែប៉ុណ្ណោះ ជាមួយតម្លៃត្រឹម២៦០០០ដុល្លារ (ទីផ្សារបរទេស)។
យោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន HYUNDAI កាលពីកន្លងទៅនេះបានឱ្យដឹងថា រថយន្តអគ្គិសនីខ្នាតតូចរបស់ខ្លួន ត្រូវបានរចនាឡើងសម្រាប់ការបើកបរក្នុងទីក្រុង ជាមួយនឹងទំហំខាងក្នុងមានភាពទូលាយ ថ្វីត្បិតថាវាជារថយន្ត SUV ខ្នាតតូចក៏ដោយ។
បើនិយាយអំពីទំហំវិញ Hyundai INSTER មានបណ្តោយប្រវែង ៣,៨២៥ មម (១៥០.៦ អ៊ីញ) ទទឹង ១,៦១០ មម (៦៣.៤ អ៊ីញ) កម្ពស់ ១,៥៧៥ មម (៦២ អ៊ីញ) និង Wheelbase: ២,៥៨០ មម (១០១.៥ អ៊ីញ)។ មិនត្រឹមតែមានប្រវែងដ៏គួរឱ្យចាប់អារម្មណ៍តែប៉ុណ្នឹងទេ INSTER ប្រើពេលសាកថ្មមួយពេញ ចាយពេលត្រឹមតែ ២០ ទៅ ៣០នាទីប៉ុណ្ណោះ តែអាចរត់បានចម្ងាយរហូតដល់ទៅ ៣៣៥ គីឡូម៉ែត្រ។
សរុបមក Hyundai INSTER ហាក់បីដូចជារថយន្តអគ្គិសនីដែលបំពាក់យ៉ាងល្អសម្រាប់ការបើកបរក្នុងទីក្រុង ដោយផ្តោតលើមុខងារ បច្ចេកវិទ្យា និងការរចនាប្លែកពីគេ៕